Quran Apps in many lanuages:

Surah Al-Baqara Ayahs #123 Translated in Khmer

إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۖ وَلَا تُسْأَلُ عَنْ أَصْحَابِ الْجَحِيمِ
ជាការពិតណាស់ យើងបានបញ្ជូនអ្នក ជាអ្នកនាំសារដោយសច្ចៈ ដើម្បីនាំដំណឹង រីករាយនិងព្រមាន។ ហើយគេក៏នឹងមិនសួរអ្នកស្តីពីពួកនរកអវិចីឡើយ
وَلَنْ تَرْضَىٰ عَنْكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ
ពួកយ៉ាហ៊ូទ និងណាសារ៉ មិនស្កប់ចិត្តនឹងអ្នកឡើយ លុះត្រាតែអ្នកគោរពតាមសាសនា ពួកគេ។ ថាទៅ ការពិតមគ្គុទ្ទេសន៍របស់អល់ឡោះទេ វាជាមគ្គុទ្ទេសន៍ពិតនោះ។ បើអ្នក ធ្វើតាមមហិច្ឆតាពួកគេ បន្ទាប់ពីចំណេះដឹងបានដល់ទៅអ្នកហើយនោះ ច្បាស់ជាគ្មាន អ្នកការពារ និងអ្នកណាម្នាក់ជួយអ្នកពីអល់ឡោះបានឡើយ
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَنْ يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកដែលយើងបាន ផ្តល់គម្ពីរទៅពួកគេ ពួកគេសូត្រគម្ពីរនោះ ដោយការសូត្រយ៉ាងសច្ចៈ ពួកគេទាំងនោះ ជឿនឹងគម្ពីរនោះ។ ហើយជនដែលមិនជឿនឹងគម្ពីរនោះ ពួកទាំងនោះ គឺជាពួកខាតបង់
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
នែបុត្រអ៊ីស្រាឯល! ចូរពួកអ្នករំលឹកនូវគុណូបការៈរបស់យើង ដែលយើងបាន ប្រទានឱ្យពួកអ្នក។ ប្រាកដណាស់ យើងបានផ្តល់អាទិភាពជូនពួកគេលើលោកទាំងមូល
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنْفَعُهَا شَفَاعَةٌ وَلَا هُمْ يُنْصَرُونَ
ហើយចូរពួកអ្នកកោតខ្លាចថ្ងៃមួយដែលម្នាក់ៗមិនអាចជួសមុខឱ្យគ្នាបានទាល់តែសោះ គេមិនទទួលយកការលោះពីបុគ្គលណាម្នាក់ ហើយគ្មានអន្តរាគមន៍ណាមួយនឹង មានប្រយោជន៍ដល់បុគ្គលណាម្នាក់ដែរ ពួកគេឥតមានគេជួយឡើយ

Choose other languages: