Quran Apps in many lanuages:

Surah Al-Araf Ayahs #93 Translated in Khmer

قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُمْ بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَنْ نَعُودَ فِيهَا إِلَّا أَنْ يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنْتَ خَيْرُ الْفَاتِحِينَ
ជាការពិតណាស់ ពួកយើងបានប្រឌិតទៅលើអល់ឡោះនូវការភូតកុហក ប្រសិនបើ យើងបានវិលត្រលប់ទៅកាន់សាសនារបស់ពួកអ្នកវិញ បន្ទាប់ពីពេលដែលអល់ឡោះបានជួយ សង្គ្រោះពួកយើងអំពីសាសនានោះហើយ។ ការដែលពួកយើងត្រូវវិលត្រលប់ទៅកាន់សាសនា នោះវិញ នឹងមិនអាចកើតមានឡើយចំពោះពួកយើង លើកលែងតែម្ចាស់របស់យើង មានបំណង ប្រាថ្នា។ ម្ចាស់របស់យើងទូលំទូលាយ នូវការដឹងចំពោះគ្រប់វត្ថុទាំងអស់។ គឺលើអល់ឡោះ ដែល យើងបានផ្ញើកាយ។ ឱម្ចាស់របស់យើង! សូមលោកវិនិច្ឆ័យដោយសច្ចភាពរវាងយើង និងរវាង ក្រុមរបស់ពួកយើង។ លោកជាចៅក្រមដ៏ល្អប្រសើរបំផុត
وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَخَاسِرُونَ
អ្នកមុខអ្នកការរបស់ពួកដែលគ្មាន ជំនឿនៃក្រុមពួកសូអែបបាននិយាយថា ប្រសិនបើពួកអ្នកបានធ្វើតាមសូអែប ពេលនោះពួកអ្នក ប្រាកដជាអ្នកខាតបង់
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ភាពរញ្ជួយផែនដីបានក្របួចយកជីវិតពួកគេទាំងនោះ រួចមក ពួកគេ បានក្លាយជាពួកអ្នកស្លាប់សណ្តូកនៅក្នុងគេហដ្ឋានរបស់ពួកគេរៀងៗខ្លួន
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
បណ្តាពួកអ្នកដែល បានមួលបង្កាច់ចំពោះសូអែប ហាក់បីដូចជាពួកគេពុំធ្លាប់រស់នៅក្នុងភូមិឋាននោះ។ ពួកដែលបាន ប្រព្រឹត្តកុហកចំពោះសូអែប ពួកគេជាពួកដែលខាតបង់
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ក្រោយមក សូអែបបានបែរចេញពី ពួកគេទាំងនោះ ហើយថា ឱក្រុមរបស់យើង! ជាការពិតណាស់ យើងបានបញ្ជូនបន្តទៅកាន់ពួក អ្នកហើយ នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយយើងបានជូនយោបល់ទៅចំពោះពួកអ្នក ហើយ។ ហេតុនេះ តើយើងត្រូវព្រួយបារម្ភចំពោះក្រុមពួកដែលអជំនឿនោះធ្វើអ្វីទៀត

Choose other languages: