Quran Apps in many lanuages:

Surah Al-Araf Ayahs #92 Translated in Khmer

قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِنْ قَوْمِهِ لَنُخْرِجَنَّكَ يَا شُعَيْبُ وَالَّذِينَ آمَنُوا مَعَكَ مِنْ قَرْيَتِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَارِهِينَ
អ្នកមុខអ្នកការដែលបានវាយឫកនៃក្រុមពួកសូអែបថាឱ្យ យើងប្រាកដជានឹងបញ្ចោញអ្នក ឱសូអែប! ព្រម ទាំងពួកដែលមានជំនឿរួមជាមួយអ្នក ឱ្យចេញពីភូមិឋានរបស់យើង ឬពួកអ្នកវិលត្រលប់ទៅក្នុង សាសនារបស់យើងវិញ។ សូអែបឆ្លើយថា តើធ្វើដូចនេះ ទោះបីពួកយើងជាពួកអ្នកស្អប់ខ្ពើមក៏ដោយ ឬ?
قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُمْ بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَنْ نَعُودَ فِيهَا إِلَّا أَنْ يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنْتَ خَيْرُ الْفَاتِحِينَ
ជាការពិតណាស់ ពួកយើងបានប្រឌិតទៅលើអល់ឡោះនូវការភូតកុហក ប្រសិនបើ យើងបានវិលត្រលប់ទៅកាន់សាសនារបស់ពួកអ្នកវិញ បន្ទាប់ពីពេលដែលអល់ឡោះបានជួយ សង្គ្រោះពួកយើងអំពីសាសនានោះហើយ។ ការដែលពួកយើងត្រូវវិលត្រលប់ទៅកាន់សាសនា នោះវិញ នឹងមិនអាចកើតមានឡើយចំពោះពួកយើង លើកលែងតែម្ចាស់របស់យើង មានបំណង ប្រាថ្នា។ ម្ចាស់របស់យើងទូលំទូលាយ នូវការដឹងចំពោះគ្រប់វត្ថុទាំងអស់។ គឺលើអល់ឡោះ ដែល យើងបានផ្ញើកាយ។ ឱម្ចាស់របស់យើង! សូមលោកវិនិច្ឆ័យដោយសច្ចភាពរវាងយើង និងរវាង ក្រុមរបស់ពួកយើង។ លោកជាចៅក្រមដ៏ល្អប្រសើរបំផុត
وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَخَاسِرُونَ
អ្នកមុខអ្នកការរបស់ពួកដែលគ្មាន ជំនឿនៃក្រុមពួកសូអែបបាននិយាយថា ប្រសិនបើពួកអ្នកបានធ្វើតាមសូអែប ពេលនោះពួកអ្នក ប្រាកដជាអ្នកខាតបង់
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ភាពរញ្ជួយផែនដីបានក្របួចយកជីវិតពួកគេទាំងនោះ រួចមក ពួកគេ បានក្លាយជាពួកអ្នកស្លាប់សណ្តូកនៅក្នុងគេហដ្ឋានរបស់ពួកគេរៀងៗខ្លួន
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
បណ្តាពួកអ្នកដែល បានមួលបង្កាច់ចំពោះសូអែប ហាក់បីដូចជាពួកគេពុំធ្លាប់រស់នៅក្នុងភូមិឋាននោះ។ ពួកដែលបាន ប្រព្រឹត្តកុហកចំពោះសូអែប ពួកគេជាពួកដែលខាតបង់

Choose other languages: