Quran Apps in many lanuages:

Surah Al-Araf Ayahs #95 Translated in Khmer

فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ភាពរញ្ជួយផែនដីបានក្របួចយកជីវិតពួកគេទាំងនោះ រួចមក ពួកគេ បានក្លាយជាពួកអ្នកស្លាប់សណ្តូកនៅក្នុងគេហដ្ឋានរបស់ពួកគេរៀងៗខ្លួន
الَّذِينَ كَذَّبُوا شُعَيْبًا كَأَنْ لَمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
បណ្តាពួកអ្នកដែល បានមួលបង្កាច់ចំពោះសូអែប ហាក់បីដូចជាពួកគេពុំធ្លាប់រស់នៅក្នុងភូមិឋាននោះ។ ពួកដែលបាន ប្រព្រឹត្តកុហកចំពោះសូអែប ពួកគេជាពួកដែលខាតបង់
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ក្រោយមក សូអែបបានបែរចេញពី ពួកគេទាំងនោះ ហើយថា ឱក្រុមរបស់យើង! ជាការពិតណាស់ យើងបានបញ្ជូនបន្តទៅកាន់ពួក អ្នកហើយ នូវសារទាំងឡាយរបស់ម្ចាស់យើង ហើយយើងបានជូនយោបល់ទៅចំពោះពួកអ្នក ហើយ។ ហេតុនេះ តើយើងត្រូវព្រួយបារម្ភចំពោះក្រុមពួកដែលអជំនឿនោះធ្វើអ្វីទៀត
وَمَا أَرْسَلْنَا فِي قَرْيَةٍ مِنْ نَبِيٍّ إِلَّا أَخَذْنَا أَهْلَهَا بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَضَّرَّعُونَ
នៅ ក្នុងបុរីណាក៏ដោយ ដែលយើងបានបញ្ជូនណាពីណាម្នាក់ទៅ សុទ្ធតែយើងបានក្របួចយកប្រជាជន បុរីនោះ ទាំងគ្រោះកំណាច និងទាំងក្នុងក្តីទុក្ខភ័យ ដើម្បីឱ្យពួកគេឱនលំទោន
ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوْا وَقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ
ក្រោយមក យើងក៏បានប្តូរស្ថានភាពអកុសលឱ្យទៅកុសលវិញ។ឱ្យ រហូតទាល់តែពួកគេបានរីកស្តុកស្តម្ភ ហើយ ពួកគេនិយាយថា ជាការពិតណាស់ ភាពទុក្ខភ័យ និងភាពសុខស្រួល បានប៉ះពាល់ជីដូនជីតារបស់ យើង។ យើងក៏បានក្របួចយកពួកគេភ្លាមមួយរំពេច ទាំងពួកគេទាំងនោះឥតដឹងខ្លួនអ្វីឡើយ

Choose other languages: