Quran Apps in many lanuages:

Surah Al-Araf Ayahs #37 Translated in Khmer

قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَنْ تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَنْ تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
ចូរអ្នកថា ម្ចាស់យើងបានហាមឃាត់ តែចំពោះអាស្រូវភាសទាំងឡាយដោយចំហ ឬបិទបាំង និងបាបកម្ម ការរំលោភបំពានដោយឥត សច្ចធម៌ការស៊ីរិកនឹងអល់ឡោះនូវអ្វីដែលលោកមិនបានដាក់ចុះមក នូវភស្តុតាងណាមួយ និង ករណីដែលពួកអ្នកចេញវាចាទៅលើអល់ឡោះ នូវអ្វីដែលពួកអ្នកឥតមានដឹងសោះ
وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
សំរាប់ ក្រុមមនុស្សនីមួយៗមានកាលកំណត់ កាលណាកាលកំណត់របស់មនុស្ស បានចូលដល់ហើយ ពួកគេពុំអាចសុំពន្យារមួយវិនាទី ហើយក៏មិនអាចសុំមុនបានដែរ
يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
បុត្រអាដាម! ប្រសិនបើ មានពួករ៉សូលក្នុងចំណោមពួកអ្នកទៅដល់ពួកអ្នក ដើម្បីនិទានរៀបរាប់ឱ្យស្តាប់ នូវអាយ៉ាត់ ទាំងឡាយរបស់យើង ហើយជនណាបានគោរពកោតខ្លាច និងបានកែទំរង់ឡើងវិញ គ្មានទេ ការភ័យខ្លាចទៅលើពួកគេ ហើយពួកគេក៏ឥតព្រួយបារម្ភដែរ
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
រីឯបណ្តាអ្នកដែលបដិសេធ នឹងអាយ៉ាត់ទាំងឡាយរបស់យើង ព្រមទាំងប្រកាន់ប្ញកក្អេងក្អាងនឹងអាយ៉ាត់ទាំងនោះទៀត ពួក គេទាំងនេះ ជាបក្សពួកនរក។ ពួកគេជាអ្នកអនន្តកាលនៅក្នុងនរក
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُمْ مِنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنْتُمْ تَدْعُونَ مِنْ دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
តើមានជនណាម្នាក់ ដែលបំពារបំពានជាងអ្នកដែលប្រឌិតលើអល់ឡោះ នូវការភូតកុហក ឬអ្នកដែលបដិសេធនឹង អាយ៉ាត់ទាំងឡាយរបស់លោក? ពួកគេទាំងនោះ មួយចំណែករបស់ពួកគេនៃព្រហ្មលិខិត (ក្នុង ជីវិតលោកិយ)នឹងត្រូវបានទៅដល់ពួកគេ រហូតកាលណារ៉សូល (ម៉ាឡាអ៊ីកាត់) ទាំងឡាយរបស់ យើងបានទៅដល់ពួកគេ ដើម្បីនឹងយកជីវិតរបស់ពួកគេ ព្រមជាមួយវាចារថា ឯណាទៅដែល ពួកអ្នកធ្លាប់បានបួងសួងក្រៅពីអល់ឡោះនោះ។ ពួកគេបានឆ្លើយថា ទាំងអស់នោះបានបាត់បង់ពី យើង ហើយពួកគេបានធ្វើសាក្សីតទល់នឹងខ្លួនឯងថា ពួកគេប្រាកដជាអ្នកដែលអជំនឿមែន

Choose other languages: