Quran Apps in many lanuages:

Surah Al-Araf Ayahs #38 Translated in Khmer

وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
សំរាប់ ក្រុមមនុស្សនីមួយៗមានកាលកំណត់ កាលណាកាលកំណត់របស់មនុស្ស បានចូលដល់ហើយ ពួកគេពុំអាចសុំពន្យារមួយវិនាទី ហើយក៏មិនអាចសុំមុនបានដែរ
يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِنْكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
បុត្រអាដាម! ប្រសិនបើ មានពួករ៉សូលក្នុងចំណោមពួកអ្នកទៅដល់ពួកអ្នក ដើម្បីនិទានរៀបរាប់ឱ្យស្តាប់ នូវអាយ៉ាត់ ទាំងឡាយរបស់យើង ហើយជនណាបានគោរពកោតខ្លាច និងបានកែទំរង់ឡើងវិញ គ្មានទេ ការភ័យខ្លាចទៅលើពួកគេ ហើយពួកគេក៏ឥតព្រួយបារម្ភដែរ
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
រីឯបណ្តាអ្នកដែលបដិសេធ នឹងអាយ៉ាត់ទាំងឡាយរបស់យើង ព្រមទាំងប្រកាន់ប្ញកក្អេងក្អាងនឹងអាយ៉ាត់ទាំងនោះទៀត ពួក គេទាំងនេះ ជាបក្សពួកនរក។ ពួកគេជាអ្នកអនន្តកាលនៅក្នុងនរក
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُمْ مِنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنْتُمْ تَدْعُونَ مِنْ دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنْفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
តើមានជនណាម្នាក់ ដែលបំពារបំពានជាងអ្នកដែលប្រឌិតលើអល់ឡោះ នូវការភូតកុហក ឬអ្នកដែលបដិសេធនឹង អាយ៉ាត់ទាំងឡាយរបស់លោក? ពួកគេទាំងនោះ មួយចំណែករបស់ពួកគេនៃព្រហ្មលិខិត (ក្នុង ជីវិតលោកិយ)នឹងត្រូវបានទៅដល់ពួកគេ រហូតកាលណារ៉សូល (ម៉ាឡាអ៊ីកាត់) ទាំងឡាយរបស់ យើងបានទៅដល់ពួកគេ ដើម្បីនឹងយកជីវិតរបស់ពួកគេ ព្រមជាមួយវាចារថា ឯណាទៅដែល ពួកអ្នកធ្លាប់បានបួងសួងក្រៅពីអល់ឡោះនោះ។ ពួកគេបានឆ្លើយថា ទាំងអស់នោះបានបាត់បង់ពី យើង ហើយពួកគេបានធ្វើសាក្សីតទល់នឹងខ្លួនឯងថា ពួកគេប្រាកដជាអ្នកដែលអជំនឿមែន
قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِكُمْ مِنَ الْجِنِّ وَالْإِنْسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِنْ لَا تَعْلَمُونَ
អល់ឡោះបានមានវាចាថា ចូរពួកអ្នកចូលទៅក្នុងនរកជាមួយនឹងក្រុមមនុស្ស ដែលបានកន្លង ផុតមកហើយ នៃពួកកាលពីមុនពួកអ្នក ក្នុងចំណោមជិន និងពពួកមនុស្ស។ រាល់ក្រុមមនុស្ស ដែលបានចូលទៅ សុទ្ធតែបានពោលផុសវាចាទៅកាន់បងប្អូនគេមានពីមុនមក រហូតទាល់កាល ណាបានជួបជុំទាំងអស់គ្នានៅក្នុងនរក។ ពួកក្រុមមនុស្សចុងក្រោយគេបង្អស់ បាននិយាយទៅ កាន់ពួកក្រុមមនុស្សមុនគេបង្អស់ថា ឱម្ចាស់របស់យើង ពួកគេទាំងអស់នេះហើយ ដែលបាន បំភ័ន្តវង្វែងយើង ហេតុនេះ សូមលោកមេត្តាអនុវត្តទៅកាន់ពួកគេនូវទណ្ឌកម្មផ្ទួនៗទ្វេឡើងនៃ នរក។ អល់ឡោះបានពោលថា សំរាប់រាល់ៗរូប គឺទ្វេទណ្ឌកម្ម ក៏ប៉ុន្តែពួកអ្នកឥតបានដឹងឡើយ

Choose other languages: