Quran Apps in many lanuages:

Surah Al-Araf Ayahs #142 Translated in Khmer

وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَهُمْ ۚ قَالُوا يَا مُوسَى اجْعَلْ لَنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ
ហើយយើងបាននាំបុត្រអ៊ីស្រាឯលឆ្លងកាត់សមុទ្រ រួចមកពួកគេបានបង្ហួសទៅដល់មនុស្ស មួយក្រុមដែលកំពុងជាប់ជំពាក់ចិត្តទៅលើបដិមាៗរបស់ពួកគេ។ បុត្រអ៊ីស្រាឯលទាំងនោះ ក៏និយាយថា ឱមូសា! សូមអ្នកចាត់ចែងឱ្យពួកយើងមានសក្ការៈវត្ថុមួយ ដូចដែលពួកគេមាន សក្ការៈវត្ថុជាច្រើន។ មូសាឆ្លើយថា ពួកអ្នកពិតជាក្រុមមនុស្សឆោតល្ងង់មែន
إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَا هُمْ فِيهِ وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ពិតណាស់ ពួកគេទាំងនេះហើយ ដែលវត្ថុជាទីសក្ការៈដែលពួកគេកំពុងតែសំភីនោះត្រូវបានបដិសេធ ហើយអ្វីដែលពួកគេធ្លាប់ប្រព្រឹត្តនោះត្រូវអសារឥតការ
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
មូសានិយាយថា តើសមទេ! យើងស្វែងរកឱ្យពួកអ្នកនូវម្ចាស់មួយក្រៅពីអល់ឡោះ ក្នុងករណីលោកបានផ្តល់អាទិភាពជូន ពួកអ្នកលើលោកទាំងមូល
وَإِذْ أَنْجَيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ចូររំលឹកនៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបរិវារ ហ្វារ៉ាអុង ដែលពួកគេប្រព្រឹត្តទារុណកម្មដល់ពួកអ្នកដ៏អាក្រក់បំផុតនៃទណ្ឌកម្ម។ ពួកគេ សំលាប់បុត្រៗរបស់ពួកអ្នក ហើយទុកជីវិតស្ត្រីៗរបស់ពួកអ្នក។ នៅក្នុងព្រឹត្តការណ៍ទាំងនេះ គឺជាអំពើសីកាល្បងមួយដ៏ធំសម្បើមមកពីម្ចាស់ពួកអ្នក
وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ហើយយើងបានសន្យាជួបនឹង មូសាសាមសិបរាត្រី ហើយយើងបំពេញបង្គ្រប់នូវដប់រាត្រីទៀត។ ដូច្នេះពេលវេលាកំណត់ ម្ចាស់របស់គេបានគំរប់សែសិបរាត្រី។ មូសាបាននិយាយទៅកាន់ហារូន ជាបងប្រុសរបស់ គេថា អ្នកត្រូវនៅជំនួសយើងនៅក្នុងក្រុមរបស់យើង អ្នកត្រូវសំរួលកុសល ហើយអ្នកកុំ ធ្វើតាមផ្លូវពួកជនសាងវិនាសកម្មឱ្យសោះ

Choose other languages: