Quran Apps in many lanuages:

Surah Al-Araf Ayahs #143 Translated in Khmer

إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَا هُمْ فِيهِ وَبَاطِلٌ مَا كَانُوا يَعْمَلُونَ
ពិតណាស់ ពួកគេទាំងនេះហើយ ដែលវត្ថុជាទីសក្ការៈដែលពួកគេកំពុងតែសំភីនោះត្រូវបានបដិសេធ ហើយអ្វីដែលពួកគេធ្លាប់ប្រព្រឹត្តនោះត្រូវអសារឥតការ
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ
មូសានិយាយថា តើសមទេ! យើងស្វែងរកឱ្យពួកអ្នកនូវម្ចាស់មួយក្រៅពីអល់ឡោះ ក្នុងករណីលោកបានផ្តល់អាទិភាពជូន ពួកអ្នកលើលោកទាំងមូល
وَإِذْ أَنْجَيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ចូររំលឹកនៅពេលដែលយើងបានសង្គ្រោះពួកអ្នកពីបរិវារ ហ្វារ៉ាអុង ដែលពួកគេប្រព្រឹត្តទារុណកម្មដល់ពួកអ្នកដ៏អាក្រក់បំផុតនៃទណ្ឌកម្ម។ ពួកគេ សំលាប់បុត្រៗរបស់ពួកអ្នក ហើយទុកជីវិតស្ត្រីៗរបស់ពួកអ្នក។ នៅក្នុងព្រឹត្តការណ៍ទាំងនេះ គឺជាអំពើសីកាល្បងមួយដ៏ធំសម្បើមមកពីម្ចាស់ពួកអ្នក
وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ
ហើយយើងបានសន្យាជួបនឹង មូសាសាមសិបរាត្រី ហើយយើងបំពេញបង្គ្រប់នូវដប់រាត្រីទៀត។ ដូច្នេះពេលវេលាកំណត់ ម្ចាស់របស់គេបានគំរប់សែសិបរាត្រី។ មូសាបាននិយាយទៅកាន់ហារូន ជាបងប្រុសរបស់ គេថា អ្នកត្រូវនៅជំនួសយើងនៅក្នុងក្រុមរបស់យើង អ្នកត្រូវសំរួលកុសល ហើយអ្នកកុំ ធ្វើតាមផ្លូវពួកជនសាងវិនាសកម្មឱ្យសោះ
وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنْظُرْ إِلَيْكَ ۚ قَالَ لَنْ تَرَانِي وَلَٰكِنِ انْظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ
ក្នុងខណៈដែលមូសាបានទៅដល់ទីកន្លែង នៅពេលវេលាកំណត់របស់យើង ម្ចាស់របស់គេបានមានវាចារទៅកាន់មូសា។ មូសាថា ឱម្ចាស់របស់យើ់ង! សូមលោកបង្ហាញខ្លួនមកយើងផង ដើម្បីយើងនឹងពិនិត្យមើលទៅ កាន់លោក។ លោកបានឆ្លើយថា អ្នកនឹងពុំអាចមើលឃើញយើងទេ ក៏ប៉ុន្តែចូរអ្នកពិនិត្យ មើលទៅកាន់ភ្នំទៅ ប្រសិនបើភ្នំនោះបាននឹងថ្កល់ទីកន្លែងរបស់វា អ្នកនឹងអាចមើល ឃើញយើង។ ប៉ុន្តែនៅពេលដែលម្ចាស់របស់គេ បានតាចាល់ឡាចំពោះភ្នំ លោកក៏បាន ធ្វើឱ្យភ្នំនោះក្លាយទៅជារលាយខ្ទេច រំពេចនោះ មូសាក៏បានដួលសន្លប់។ បន្ទាប់មក ក្នុង ខណៈដែលមូសាបានដឹងខ្លួនឡើងវិញនោះ មូសាថា មហាគត្តិគុណលោក យើងបានកើត មានវិប្បដិសារីឆ្ពោះទៅកាន់លោក ហើយយើងជាអ្នកដែលមានជំនឿមុនគេបង្អស់

Choose other languages: