Quran Apps in many lanuages:

Surah Al-Ankabut Ayahs #43 Translated in Khmer

وَقَارُونَ وَفِرْعَوْنَ وَهَامَانَ ۖ وَلَقَدْ جَاءَهُمْ مُوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ
ហើយចំពោះករូន ហ្វារ៉ាអុង និងហាម៉ាន។ ហើយមូសាបាននាំទៅ ដល់ពួកគេយ៉ាងប្រាកដនូវភស្តុតាងៗ ក្រោយមក ពួកគេបានកាន់ ប្ញកក្រអឺតក្រអោងនៅលើដី ទាំងពួកគេមិនមែនជាអ្នកដែលរត់គេច ខ្លួនបានឡើយ
فَكُلًّا أَخَذْنَا بِذَنْبِهِ ۖ فَمِنْهُمْ مَنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَنْ أَغْرَقْنَا ۚ وَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
រៀងៗខ្លួន យើងបានយកទោសដោយបាបកម្ម របស់ពួកគេ។ គឺចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនទៅ លើគេ នូវព្យុះសង្ឃរាសិលាមួយ។ ហើយចំណោមពួកគេ មានអ្នក ដែលសម្រែកបានក្របួចយកគេ។ ហើយចំណោមពួកគេ មានអ្នក ដែលយើងពន្លិចពួកគេទៅក្នុងដី។ ហើយចំណោមពួកគេ មានអ្នក ដែលយើងបានពន្លិចពន្លង់។ហើយអល់ឡោះ ពិតជាមិនធ្វើបាបពួក គេទេ ក៏ប៉ុន្តែពួកគេទេដែលបានធ្វើបាបខ្លួនពួកគេផ្ទាល់
مَثَلُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ ۖ لَوْ كَانُوا يَعْلَمُونَ
ប្រៀប ធៀបពួកដែលទទួលយកក្រៅពីអល់ឡោះឱ្យធ្វើជាសម្ព័ន្ធគាំពារ ប្រៀប ដូចសត្វពីងពាង ដែលបានធ្វើសំបុក។ ហើយសំបុកដែលទន់ខ្សោយ បំផុត គឺពិតជាសំបុកសត្វពីងពាង ប្រសិនបើពួកគេធ្លាប់បានដឹង នោះ
إِنَّ اللَّهَ يَعْلَمُ مَا يَدْعُونَ مِنْ دُونِهِ مِنْ شَيْءٍ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
អល់ឡោះពិតជាដឹង នូវវត្ថុដែលពួកគេបួងសួងក្រៅពី លោក។ ហើយលោក គឺជាអ្នកមានពលានុភាព មហាគតិបណ្ឌិត
وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ
ឧបមាទាំងនេះ យើងលើកវាឡើងសម្រាប់ពួកមនុស្ស។ ហើយ មានតែពួកអ្នកចេះទេ ដែលយល់ដឹងវានោះ

Choose other languages: