Quran Apps in many lanuages:

Surah Al-Ankabut Ayahs #45 Translated in Khmer

مَثَلُ الَّذِينَ اتَّخَذُوا مِنْ دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بَيْتًا ۖ وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ ۖ لَوْ كَانُوا يَعْلَمُونَ
ប្រៀប ធៀបពួកដែលទទួលយកក្រៅពីអល់ឡោះឱ្យធ្វើជាសម្ព័ន្ធគាំពារ ប្រៀប ដូចសត្វពីងពាង ដែលបានធ្វើសំបុក។ ហើយសំបុកដែលទន់ខ្សោយ បំផុត គឺពិតជាសំបុកសត្វពីងពាង ប្រសិនបើពួកគេធ្លាប់បានដឹង នោះ
إِنَّ اللَّهَ يَعْلَمُ مَا يَدْعُونَ مِنْ دُونِهِ مِنْ شَيْءٍ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
អល់ឡោះពិតជាដឹង នូវវត្ថុដែលពួកគេបួងសួងក្រៅពី លោក។ ហើយលោក គឺជាអ្នកមានពលានុភាព មហាគតិបណ្ឌិត
وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ
ឧបមាទាំងនេះ យើងលើកវាឡើងសម្រាប់ពួកមនុស្ស។ ហើយ មានតែពួកអ្នកចេះទេ ដែលយល់ដឹងវានោះ
خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِلْمُؤْمِنِينَ
អល់ឡោះ បានបង្កើត មេឃទាំងឡាយ និងដី ដោយសច្ចធម៌។ ការពិតក្នុងព្រឹត្តិការណ៍ទាំង នេះ គឺជាភស្តុតាងមួយសម្រាប់ពួកអ្នកដែលជឿ
اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ ۗ وَلَذِكْرُ اللَّهِ أَكْبَرُ ۗ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ
ចូរអ្នកសូត្រនូវ អ្វីដែលគេបានវ៉ាហ៊ីទៅកាន់អ្នកនៃគម្ពីរ ចូរអ្នកបញ្ឈរសឡាតិ៍។ពិត ប្រាកដណាស់សឡាតិ៍នឹងហាមឃាត់ពីអំពើអាស្រូវទាំងឡាយ និង អំពើមិនគប្បី។ ហើយការរំលឹកទៅដល់អល់ឡោះ គឺប្រាកដជាមហា ធំធេង ហើយអល់ឡោះបានដឹង នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត

Choose other languages: