Quran Apps in many lanuages:

Surah Al-Ankabut Ayahs #48 Translated in Khmer

خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِلْمُؤْمِنِينَ
អល់ឡោះ បានបង្កើត មេឃទាំងឡាយ និងដី ដោយសច្ចធម៌។ ការពិតក្នុងព្រឹត្តិការណ៍ទាំង នេះ គឺជាភស្តុតាងមួយសម្រាប់ពួកអ្នកដែលជឿ
اتْلُ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ ۖ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ ۗ وَلَذِكْرُ اللَّهِ أَكْبَرُ ۗ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ
ចូរអ្នកសូត្រនូវ អ្វីដែលគេបានវ៉ាហ៊ីទៅកាន់អ្នកនៃគម្ពីរ ចូរអ្នកបញ្ឈរសឡាតិ៍។ពិត ប្រាកដណាស់សឡាតិ៍នឹងហាមឃាត់ពីអំពើអាស្រូវទាំងឡាយ និង អំពើមិនគប្បី។ ហើយការរំលឹកទៅដល់អល់ឡោះ គឺប្រាកដជាមហា ធំធេង ហើយអល់ឡោះបានដឹង នូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَلَا تُجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ ۖ وَقُولُوا آمَنَّا بِالَّذِي أُنْزِلَ إِلَيْنَا وَأُنْزِلَ إِلَيْكُمْ وَإِلَٰهُنَا وَإِلَٰهُكُمْ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ
ហើយចូរពួកអ្នកកុំប្រឈ្លោះនឹងក្រុមអះលីគីតាប ក្រៅពីដោយប្រការដែលល្អ ប្រសើរ លើកលែងតែពួកដែលបានប្រព្រឹត្តអយុត្តិធម៌ ក្នុងចំណោមពួកគេ។ ហើយពួកអ្នកថាទៅ ពួកយើងបានជឿជាក់នឹងអ្វីដែលគេបានដាក់ចុះមកកាន់ ពួកយើង និងដែលគេបានដាក់ចុះទៅកាន់ពួកអ្នក ហើយម្ចាស់ពួកយើង និង ម្ចាស់ពួកអ្នកតែមួយ ហើយយើងចំពោះលោក គឺជាអ្នកប្រគល់ខ្លួនគោរព
وَكَذَٰلِكَ أَنْزَلْنَا إِلَيْكَ الْكِتَابَ ۚ فَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يُؤْمِنُونَ بِهِ ۖ وَمِنْ هَٰؤُلَاءِ مَنْ يُؤْمِنُ بِهِ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الْكَافِرُونَ
ដូចនេះហើយ ដែលយើងបានដាក់ចុះទៅកាន់អ្នកនូវគម្ពីរ។ ដូចនេះ ពួកដែល យើងបានផ្តល់ទៅពួកគេនូវគម្ពីរ ពួកគេជឿនឹងគម្ពីរនោះ ហើយក្នុងចំណោម ពួកទាំងអស់នេះ ក៏មានអ្នកជឿនឹងគម្ពីរនេះដែរ ហើយមានតែពួកដែលមិនជឿ ទេដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើង
وَمَا كُنْتَ تَتْلُو مِنْ قَبْلِهِ مِنْ كِتَابٍ وَلَا تَخُطُّهُ بِيَمِينِكَ ۖ إِذًا لَارْتَابَ الْمُبْطِلُونَ
ហើយមុនគម្ពីរនេះ អ្នកមិនដែល សូត្រគម្ពីរណាមួយទេ ហើយក៏មិនសរសេរគម្ពីរដោយដៃស្តាំរបស់អ្នកដែរ។ ពុំ នោះសោត ពួកដែលខុសឆ្គង ប្រាកដជាបានសង្ស័យខ្លាំង

Choose other languages: