Quran Apps in many lanuages:

Surah Al-Anfal Ayahs #46 Translated in Khmer

إِذْ أَنْتُمْ بِالْعُدْوَةِ الدُّنْيَا وَهُمْ بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنْكُمْ ۚ وَلَوْ تَوَاعَدْتُمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِنْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِيَهْلِكَ مَنْ هَلَكَ عَنْ بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَنْ بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
គឺក្នុងពេលពួកអ្នកនៅជំរាលភ្នំ ជិតបំផុត ហើយពួកខ្មាំងនៅជំរាលភ្នំឆ្ងាយបំផុត រីឯពួកទូរចរបានស្ថិតនៅក្រោម បំផុតពីពួកអ្នក ហើយប្រសិនបើពួកអ្នកបានណាត់ប្រយុទ្ធគ្នា ពួកអ្នកនឹងត្រូវបាន ខកខាននៅក្នុងការណាត់។ ក៏ប៉ុន្តែនេះគឺនឹងសំរេចការងារ ដែលលោកជាអ្នកត្រូវ ប្រតិបត្តិ ដើម្បីជនដែលត្រូវវិនាសនឹងវិនាសដោយភស្តត៉្តាងយ៉ាងច្បាស់ ហើយ ជនដែលត្រូវរស់រាន នឹងរស់រានដោយភស្តុតាងយ៉ាងច្បាស់។ ហើយអល់ឡោះ????ពិត ជាអ្នកលឺបំផុត ជាអ្នកដឹងបំផុត
إِذْ يُرِيكَهُمُ اللَّهُ فِي مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَاكَهُمْ كَثِيرًا لَفَشِلْتُمْ وَلَتَنَازَعْتُمْ فِي الْأَمْرِ وَلَٰكِنَّ اللَّهَ سَلَّمَ ۗ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ចូរអ្នករំលឹក នៅពេលអល់ឡោះបង្ហាញអ្នក ឱ្យឃើញពួកគេ នៅក្នុងសុបិននិមិត្តរបស់អ្នក នូវចំនួនដ៏តិចតួចបំផុត។ ពីព្រោះបើ លោកបានបង្ហាញអ្នកឱ្យឃើញពួកគេនូវចំនួនច្រើន ពួកអ្នកនឹងចុះទន់ខ្សោយយ៉ាង ប្រាកដ ហើយពួកអ្នកនឹងទាស់ទែងគ្នាក្នុងការងារនេះ ក៏ប៉ុន្តែអល់ឡោះបានបង្ការ។ លោកពិតជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងទ្រូងទាំងឡាយ
وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយដូចនេះដែរ ក្នុងឱកាសដែលពួកអ្នកបានពើបប្រទះនោះ លោកបានបង្ហាញឱ្យពួកអ្នកឃើញពួក គេ ជាចំនួនតិចនៅក្នុងក្រសែភ្នែករបស់ពួកអ្នក ដូចនេះដែរ លោកបានបង្ហាញឱ្យ ពួកគេឃើញពួកអ្នកជាចំនួនតិច ស្ថិតនៅក្នុងក្រសែភ្នែករបស់ពួកគេ ដើម្បីអល់ឡោះ នឹងសំរេចការងារ ដែលលោកជាអ្នកត្រូវប្រតិបត្តិ ហើយគេនឹងបង្វិលការងារ ទាំងអស់ឆ្ពោះទៅអល់ឡោះវិញ
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمْ فِئَةً فَاثْبُتُوا وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ
បណ្តាពួកអ្នកដែលមានជំនឿ! កាលណា ពួកអ្នកបានពើបប្រទះនឹងក្រុមទ័ពខ្មាំងមួយ ចូរពួកអ្នកតាំងស្មារតីឱ្យរឹងមាំ ហើយចូរ ពួកអ្នករលឹកឱ្យច្រើនទៅកាន់អល់ឡោះ ដើម្បីពួកអ្នកនឹងសំរេចបានជោគជ័យ
وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
ហើយចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក រួចចូរពួកអ្នកកុំទាស់ ទែងគ្នា បើសិនពុំនោះសោតទេ ពួកអ្នកនឹងចុះទន់ខ្សោយ ហើយកំលាំងពលំរបស់ពួកអ្នក នឹងបាត់បង់។ ចូរពួកអ្នកអត់ធ្មត់ អល់ឡោះពិតជារួមជាមួយពួកដែលអត់ធ្មត់

Choose other languages: