Quran Apps in many lanuages:

Surah Al-Anfal Ayahs #49 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمْ فِئَةً فَاثْبُتُوا وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ
បណ្តាពួកអ្នកដែលមានជំនឿ! កាលណា ពួកអ្នកបានពើបប្រទះនឹងក្រុមទ័ពខ្មាំងមួយ ចូរពួកអ្នកតាំងស្មារតីឱ្យរឹងមាំ ហើយចូរ ពួកអ្នករលឹកឱ្យច្រើនទៅកាន់អល់ឡោះ ដើម្បីពួកអ្នកនឹងសំរេចបានជោគជ័យ
وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
ហើយចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក រួចចូរពួកអ្នកកុំទាស់ ទែងគ្នា បើសិនពុំនោះសោតទេ ពួកអ្នកនឹងចុះទន់ខ្សោយ ហើយកំលាំងពលំរបស់ពួកអ្នក នឹងបាត់បង់។ ចូរពួកអ្នកអត់ធ្មត់ អល់ឡោះពិតជារួមជាមួយពួកដែលអត់ធ្មត់
وَلَا تَكُونُوا كَالَّذِينَ خَرَجُوا مِنْ دِيَارِهِمْ بَطَرًا وَرِئَاءَ النَّاسِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۚ وَاللَّهُ بِمَا يَعْمَلُونَ مُحِيطٌ
ចូរពួក អ្នកកុំឱ្យមានដូចពួកដែលបានចេញពីលំនៅឋានរបស់ពួកគេ ដោយឫកក្អេងក្អាង និង សំញែងអំនួតចំពោះសាធារណជន ហើយពួកគេបន្ទច់បង្អាក់ពីផ្លូវអល់ឡោះ។ អល់ឡោះ ជាអ្នកជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត
وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِنْكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
ចូររំលឹក នៅពេលដែលស្ហៃតន បានតាក់តែងឱ្យពួកគេ នូវអំពើរបស់ពួកគេជាមួយនឹងសំដីថា ក្នុងចំណោមមនុស្ស ទាំងឡាយ គ្មានជនណាយកជ័យជំនះលើពួកអ្នកបានទេឥនាថ្ងៃនេះ ហើយយើងពិតជាអ្នក គាំទ្រពួកអ្នក។ ក្រោយមក នៅពេលដែលកងទ័ពទាំងពីរបានមើលឃើញគ្នាទៅវិញទៅ មក ស្ហៃតនក៏បានរត់ថយផះកែងទាំងពីររបស់វា ហើយវាថា យើងពិតជាអ្នករួចផុតអំពី ពួកអ្នក យើងពិតជាកំពុងមើលឃើញនូវអ្វីដែលពួកអ្នកមិនអាចមើលឃើញ យើងពិតជា កំពុងកោតខ្លាចអល់ឡោះ អល់ឡោះជាអ្នករឹងត្អឹងបំផុតនៃការធ្វើទណ្ឌកម្ម
إِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ غَرَّ هَٰؤُلَاءِ دِينُهُمْ ۗ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَإِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ចូររំលឹក នៅពេលមនុស្សដែលពុតត្បុត និងពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺបាននិយាយថា មនុស្សជំនឿទាំងនេះ ត្រូវបានបញ្ឆោតដោយសាសនារបស់ពួកគេ។ ក៏ប៉ុន្តែជនណា ដែលផ្ញើក្តីទុកចិត្តលើអល់ឡោះ ជននោះនឹងជោគជ័យ ព្រោះអល់ឡោះពិតជាអ្នកដែល ពលានុពលបំផុត ជាអ្នកមហាគតិបណ្ឌិត

Choose other languages: