Quran Apps in many lanuages:

Surah Al-Anfal Ayahs #51 Translated in Khmer

وَلَا تَكُونُوا كَالَّذِينَ خَرَجُوا مِنْ دِيَارِهِمْ بَطَرًا وَرِئَاءَ النَّاسِ وَيَصُدُّونَ عَنْ سَبِيلِ اللَّهِ ۚ وَاللَّهُ بِمَا يَعْمَلُونَ مُحِيطٌ
ចូរពួក អ្នកកុំឱ្យមានដូចពួកដែលបានចេញពីលំនៅឋានរបស់ពួកគេ ដោយឫកក្អេងក្អាង និង សំញែងអំនួតចំពោះសាធារណជន ហើយពួកគេបន្ទច់បង្អាក់ពីផ្លូវអល់ឡោះ។ អល់ឡោះ ជាអ្នកជ្រួតជ្រាបបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត
وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِنْكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
ចូររំលឹក នៅពេលដែលស្ហៃតន បានតាក់តែងឱ្យពួកគេ នូវអំពើរបស់ពួកគេជាមួយនឹងសំដីថា ក្នុងចំណោមមនុស្ស ទាំងឡាយ គ្មានជនណាយកជ័យជំនះលើពួកអ្នកបានទេឥនាថ្ងៃនេះ ហើយយើងពិតជាអ្នក គាំទ្រពួកអ្នក។ ក្រោយមក នៅពេលដែលកងទ័ពទាំងពីរបានមើលឃើញគ្នាទៅវិញទៅ មក ស្ហៃតនក៏បានរត់ថយផះកែងទាំងពីររបស់វា ហើយវាថា យើងពិតជាអ្នករួចផុតអំពី ពួកអ្នក យើងពិតជាកំពុងមើលឃើញនូវអ្វីដែលពួកអ្នកមិនអាចមើលឃើញ យើងពិតជា កំពុងកោតខ្លាចអល់ឡោះ អល់ឡោះជាអ្នករឹងត្អឹងបំផុតនៃការធ្វើទណ្ឌកម្ម
إِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ غَرَّ هَٰؤُلَاءِ دِينُهُمْ ۗ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَإِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ចូររំលឹក នៅពេលមនុស្សដែលពុតត្បុត និងពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺបាននិយាយថា មនុស្សជំនឿទាំងនេះ ត្រូវបានបញ្ឆោតដោយសាសនារបស់ពួកគេ។ ក៏ប៉ុន្តែជនណា ដែលផ្ញើក្តីទុកចិត្តលើអល់ឡោះ ជននោះនឹងជោគជ័យ ព្រោះអល់ឡោះពិតជាអ្នកដែល ពលានុពលបំផុត ជាអ្នកមហាគតិបណ្ឌិត
وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ
រន្ធត់ណាស់ ប្រសិនបើអ្នកឃើញ ក្នុងខណៈ ដែលពួកម៉ាឡាអ៊ីកាត់យកជីវិតពួកដែលឥតជឿ ពួកម៉ាឡាអ៊ីកាត់វាយមុខរបស់ពួកគេ និង វាយខ្នងពួកគេ ព្រមទាំងវាចាថា ចូរពួកអ្នកក្រេបរសជាតិចុះ នូវទណ្ឌកម្មរបស់នរកឆាប ឆេះ
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
ទាំងនេះ មកពីអ្វីដែលដៃទាំងឡាយរបស់ពួកគេបានប្រព្រឹត្តកន្លងទៅ ហើយ អល់ឡោះពិតជាពុំមែនជាអ្នកដែលបំពារបំពានចំពោះមនុស្សឡើយ

Choose other languages: