Surah Al-Anfal Ayahs #53 Translated in Khmer
إِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِمْ مَرَضٌ غَرَّ هَٰؤُلَاءِ دِينُهُمْ ۗ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَإِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ចូររំលឹក នៅពេលមនុស្សដែលពុតត្បុត និងពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺបាននិយាយថា មនុស្សជំនឿទាំងនេះ ត្រូវបានបញ្ឆោតដោយសាសនារបស់ពួកគេ។ ក៏ប៉ុន្តែជនណា ដែលផ្ញើក្តីទុកចិត្តលើអល់ឡោះ ជននោះនឹងជោគជ័យ ព្រោះអល់ឡោះពិតជាអ្នកដែល ពលានុពលបំផុត ជាអ្នកមហាគតិបណ្ឌិត
وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ
រន្ធត់ណាស់ ប្រសិនបើអ្នកឃើញ ក្នុងខណៈ ដែលពួកម៉ាឡាអ៊ីកាត់យកជីវិតពួកដែលឥតជឿ ពួកម៉ាឡាអ៊ីកាត់វាយមុខរបស់ពួកគេ និង វាយខ្នងពួកគេ ព្រមទាំងវាចាថា ចូរពួកអ្នកក្រេបរសជាតិចុះ នូវទណ្ឌកម្មរបស់នរកឆាប ឆេះ
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
ទាំងនេះ មកពីអ្វីដែលដៃទាំងឡាយរបស់ពួកគេបានប្រព្រឹត្តកន្លងទៅ ហើយ អល់ឡោះពិតជាពុំមែនជាអ្នកដែលបំពារបំពានចំពោះមនុស្សឡើយ
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
គឺដូចជាទំលាប់ របស់បរិវាហ្វារ៉ាអុង និងពួកជំនាន់មុនពួកគេ ដែលមិនបានជឿលើសំដីទូន្មានទាំងឡាយ របស់អល់ឡោះ រួចអល់ឡោះបានដាក់ទោសពួកគេ ដោយសារបាបកម្មទាំងឡាយរបស់
ពួកគេ។ អល់ឡោះពិតជាអ្នកដែលប្រពលខ្លាំងក្លា តឹងរ៉ឹងបំផុតនៃការធ្វើទណ្ឌកម្ម
ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ទាំងនេះបណ្តាលមកពីអល់ឡោះ ប្រាកដណាស់លោ់ក ពុំមែនជាអ្នកដែលធ្វើឱ្យកែប្រែនូវ ឧបការគុណដែលលោកបានប្រទានឧបការគុណនោះ ទៅលើក្រុមពួកណាមួយនោះទេ ទាល់តែក្រុមពួកនោះបានធ្វើឱ្យកែប្រែ នូវអ្វីដែលមាននៅខ្លួនរបស់ពួកគេផ្ទាល់។ ហើយ អល់ឡោះពិតជាឮបំផុត ដឹងបំផុត
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
