Quran Apps in many lanuages:

Surah Al-Anfal Ayahs #55 Translated in Khmer

ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
ទាំងនេះ មកពីអ្វីដែលដៃទាំងឡាយរបស់ពួកគេបានប្រព្រឹត្តកន្លងទៅ ហើយ អល់ឡោះពិតជាពុំមែនជាអ្នកដែលបំពារបំពានចំពោះមនុស្សឡើយ
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
គឺដូចជាទំលាប់ របស់បរិវាហ្វារ៉ាអុង និងពួកជំនាន់មុនពួកគេ ដែលមិនបានជឿលើសំដីទូន្មានទាំងឡាយ របស់អល់ឡោះ រួចអល់ឡោះបានដាក់ទោសពួកគេ ដោយសារបាបកម្មទាំងឡាយរបស់ ពួកគេ។ អល់ឡោះពិតជាអ្នកដែលប្រពលខ្លាំងក្លា តឹងរ៉ឹងបំផុតនៃការធ្វើទណ្ឌកម្ម
ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ទាំងនេះបណ្តាលមកពីអល់ឡោះ ប្រាកដណាស់លោ់ក ពុំមែនជាអ្នកដែលធ្វើឱ្យកែប្រែនូវ ឧបការគុណដែលលោកបានប្រទានឧបការគុណនោះ ទៅលើក្រុមពួកណាមួយនោះទេ ទាល់តែក្រុមពួកនោះបានធ្វើឱ្យកែប្រែ នូវអ្វីដែលមាននៅខ្លួនរបស់ពួកគេផ្ទាល់។ ហើយ អល់ឡោះពិតជាឮបំផុត ដឹងបំផុត
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُمْ بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
គឺដូចជាទំលាប់របស់បរិវាហ្វារ៉ាអុង និងពួកជំនាន់ មុនរបស់ពួកគេដែលបានបដិសេធលើអាយ៉ាត់ៗម្ចាស់ពួ់កគេ រួចយើងបានបំផ្លាញពួកគេ ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងបានពន្លិចពន្លង់បរិវាហ្វារ៉ាអុង ពីព្រោះទាំងអស់នោះ ពួកគេជាពួកដែលបំពារបំពាន
إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
សត្វតិរច្ឆានដ៏អាក្រក់បំផុតឯ អល់ឡោះ គឺប្រាកដជាពួកដែលគ្មានជំនឿ ហើយពួកគេនៅតែមិនព្រមជឿទៀតផង

Choose other languages: