Quran Apps in many lanuages:

Surah Al-Anfal Ayahs #57 Translated in Khmer

ذَٰلِكَ بِأَنَّ اللَّهَ لَمْ يَكُ مُغَيِّرًا نِعْمَةً أَنْعَمَهَا عَلَىٰ قَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ ۙ وَأَنَّ اللَّهَ سَمِيعٌ عَلِيمٌ
ទាំងនេះបណ្តាលមកពីអល់ឡោះ ប្រាកដណាស់លោ់ក ពុំមែនជាអ្នកដែលធ្វើឱ្យកែប្រែនូវ ឧបការគុណដែលលោកបានប្រទានឧបការគុណនោះ ទៅលើក្រុមពួកណាមួយនោះទេ ទាល់តែក្រុមពួកនោះបានធ្វើឱ្យកែប្រែ នូវអ្វីដែលមាននៅខ្លួនរបស់ពួកគេផ្ទាល់។ ហើយ អល់ឡោះពិតជាឮបំផុត ដឹងបំផុត
كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُمْ بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
គឺដូចជាទំលាប់របស់បរិវាហ្វារ៉ាអុង និងពួកជំនាន់ មុនរបស់ពួកគេដែលបានបដិសេធលើអាយ៉ាត់ៗម្ចាស់ពួ់កគេ រួចយើងបានបំផ្លាញពួកគេ ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងបានពន្លិចពន្លង់បរិវាហ្វារ៉ាអុង ពីព្រោះទាំងអស់នោះ ពួកគេជាពួកដែលបំពារបំពាន
إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
សត្វតិរច្ឆានដ៏អាក្រក់បំផុតឯ អល់ឡោះ គឺប្រាកដជាពួកដែលគ្មានជំនឿ ហើយពួកគេនៅតែមិនព្រមជឿទៀតផង
الَّذِينَ عَاهَدْتَ مِنْهُمْ ثُمَّ يَنْقُضُونَ عَهْدَهُمْ فِي كُلِّ مَرَّةٍ وَهُمْ لَا يَتَّقُونَ
គឺជាពួកដែលអ្នកបានចុះកិច្ចព្រមព្រៀងគ្នាជាមួយពួកគេហើយ ក្រោយមក ពួកគេតែងតែ បំផ្លាញខសន្យារបស់ពួកគេនោះនៅរាល់លើក ហើយពួកគេឥតគោរពកោតខ្លាចម្តងណា ឡើយ
فَإِمَّا تَثْقَفَنَّهُمْ فِي الْحَرْبِ فَشَرِّدْ بِهِمْ مَنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
ហេតុនេះ បើអ្នកឈ្នះពួកគេក្នុងការប្រយុទ្ធ ចូរអ្នកបណ្តេញពួកគេចេញ ដើម្បី បន្លាចជនពីក្រោយខ្នងពួកគេ ដើម្បីគេនឹកឃើញ

Choose other languages: