Quran Apps in many lanuages:

Surah Al-Anfal Ayahs #58 Translated in Khmer

كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِنْ قَبْلِهِمْ ۚ كَذَّبُوا بِآيَاتِ رَبِّهِمْ فَأَهْلَكْنَاهُمْ بِذُنُوبِهِمْ وَأَغْرَقْنَا آلَ فِرْعَوْنَ ۚ وَكُلٌّ كَانُوا ظَالِمِينَ
គឺដូចជាទំលាប់របស់បរិវាហ្វារ៉ាអុង និងពួកជំនាន់ មុនរបស់ពួកគេដែលបានបដិសេធលើអាយ៉ាត់ៗម្ចាស់ពួ់កគេ រួចយើងបានបំផ្លាញពួកគេ ដោយសារតែបាបកម្មទាំងឡាយរបស់ពួកគេ ហើយយើងបានពន្លិចពន្លង់បរិវាហ្វារ៉ាអុង ពីព្រោះទាំងអស់នោះ ពួកគេជាពួកដែលបំពារបំពាន
إِنَّ شَرَّ الدَّوَابِّ عِنْدَ اللَّهِ الَّذِينَ كَفَرُوا فَهُمْ لَا يُؤْمِنُونَ
សត្វតិរច្ឆានដ៏អាក្រក់បំផុតឯ អល់ឡោះ គឺប្រាកដជាពួកដែលគ្មានជំនឿ ហើយពួកគេនៅតែមិនព្រមជឿទៀតផង
الَّذِينَ عَاهَدْتَ مِنْهُمْ ثُمَّ يَنْقُضُونَ عَهْدَهُمْ فِي كُلِّ مَرَّةٍ وَهُمْ لَا يَتَّقُونَ
គឺជាពួកដែលអ្នកបានចុះកិច្ចព្រមព្រៀងគ្នាជាមួយពួកគេហើយ ក្រោយមក ពួកគេតែងតែ បំផ្លាញខសន្យារបស់ពួកគេនោះនៅរាល់លើក ហើយពួកគេឥតគោរពកោតខ្លាចម្តងណា ឡើយ
فَإِمَّا تَثْقَفَنَّهُمْ فِي الْحَرْبِ فَشَرِّدْ بِهِمْ مَنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
ហេតុនេះ បើអ្នកឈ្នះពួកគេក្នុងការប្រយុទ្ធ ចូរអ្នកបណ្តេញពួកគេចេញ ដើម្បី បន្លាចជនពីក្រោយខ្នងពួកគេ ដើម្បីគេនឹកឃើញ
وَإِمَّا تَخَافَنَّ مِنْ قَوْمٍ خِيَانَةً فَانْبِذْ إِلَيْهِمْ عَلَىٰ سَوَاءٍ ۚ إِنَّ اللَّهَ لَا يُحِبُّ الْخَائِنِينَ
ហើយបើអ្នកខ្លាចកើតមានអំពើ ក្បត់ពីក្រុមពួកមួយ ចូរអ្នកលុបចោលខសន្យាទៅកាន់ពួកគេវិញ ដោយលក្ខណៈស្មោះ ត្រង់។ អល់ឡោះពិតជាមិនស្រឡាញ់ទេពួកអ្នកក្បត់

Choose other languages: