Quran Apps in many lanuages:

Surah Al-Anfal Ayahs #61 Translated in Khmer

فَإِمَّا تَثْقَفَنَّهُمْ فِي الْحَرْبِ فَشَرِّدْ بِهِمْ مَنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
ហេតុនេះ បើអ្នកឈ្នះពួកគេក្នុងការប្រយុទ្ធ ចូរអ្នកបណ្តេញពួកគេចេញ ដើម្បី បន្លាចជនពីក្រោយខ្នងពួកគេ ដើម្បីគេនឹកឃើញ
وَإِمَّا تَخَافَنَّ مِنْ قَوْمٍ خِيَانَةً فَانْبِذْ إِلَيْهِمْ عَلَىٰ سَوَاءٍ ۚ إِنَّ اللَّهَ لَا يُحِبُّ الْخَائِنِينَ
ហើយបើអ្នកខ្លាចកើតមានអំពើ ក្បត់ពីក្រុមពួកមួយ ចូរអ្នកលុបចោលខសន្យាទៅកាន់ពួកគេវិញ ដោយលក្ខណៈស្មោះ ត្រង់។ អល់ឡោះពិតជាមិនស្រឡាញ់ទេពួកអ្នកក្បត់
وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا سَبَقُوا ۚ إِنَّهُمْ لَا يُعْجِزُونَ
ពួកអ្នកដែលគ្មានជំនឿ ចូរកុំនឹក ស្មានឱ្យសោះថា ពួកគេបានគេចផុត ហើយពួកគេទាំងនោះ ប្រាកដជាមិនអាចបង្អាក់ យើងបានឡើយ
وَأَعِدُّوا لَهُمْ مَا اسْتَطَعْتُمْ مِنْ قُوَّةٍ وَمِنْ رِبَاطِ الْخَيْلِ تُرْهِبُونَ بِهِ عَدُوَّ اللَّهِ وَعَدُوَّكُمْ وَآخَرِينَ مِنْ دُونِهِمْ لَا تَعْلَمُونَهُمُ اللَّهُ يَعْلَمُهُمْ ۚ وَمَا تُنْفِقُوا مِنْ شَيْءٍ فِي سَبِيلِ اللَّهِ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
ហើយចូរពួកអ្នកប្រុងប្រៀបតទល់នឹងពួកគេ នូវអ្វីដែលពួកអ្នក មានលទ្ធភាពជាកំលាំង និងជាកងទ័ពសេះ ដើម្បីដោយការប្រុងប្រៀបនេះ ពួកអ្នកនឹង បន្លាចសត្រូវរបស់អល់ឡោះ និងសត្រូវរបស់ពួកអ្នក ព្រមទាំងសត្រូវផ្សេងទៀតក្រៅពី ពួកគេទាំងនោះ ដែលពួកអ្នកមិនស្គាល់ពួកគេទាំងនោះ ប៉ុន្តែអល់ឡោះស្គាល់ពួកគេទាំង នោះច្បាស់។ ហើយអ្វីក៏ដោយដែលពួកអ្នកចំណាយក្នុងផ្លូវអល់ឡោះ ទោះបីបន្តិចបន្តួច ក៏លោកប្រាកដជានឹងបំពេញសងទៅកាន់ពួកអ្នកវិញ ហើយពួកអ្នកមិនត្រូវគេរំលោភ បំពានឡើយ
وَإِنْ جَنَحُوا لِلسَّلْمِ فَاجْنَحْ لَهَا وَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ហើយបើពួកគេបានបន្ទន់ទៅរកសន្តិភាព ពេលនោះចូរអ្នកបន្ទន់ទៅ វិញ ចូរអ្នកផ្ញើក្តីទុកចិត្តទៅលើអល់ឡោះ លោកគឺពិតជាអ្នកឮបំផុត ជាអ្នកដឹងបំផុត

Choose other languages: