Quran Apps in many lanuages:

Surah Al-Anaam Ayahs #97 Translated in Khmer

وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَنْ قَالَ سَأُنْزِلُ مِثْلَ مَا أَنْزَلَ اللَّهُ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ فِي غَمَرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُو أَيْدِيهِمْ أَخْرِجُوا أَنْفُسَكُمُ ۖ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنْتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنْتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ
តើអ្នកណាដែលបំពារបំពានជាងអ្នកដែលបាន ប្រឌិតកុហកប្រឆាំងនឹងអល់ឡោះ? ឬថា គេបានវ៉ាហ៊ីមកយើងក្នុងករណីដែល គេមិនដែលវ៉ាហ៊ីទៅជននោះបន្តិចផង? និងអ្នកដែលថា យើងនឹងបញ្ចុះដូច ដែលអល់ឡោះបានបញ្ចុះ?។ បើអ្នកឃើញនៅពេលដែលពួកសាងកំហុសស្ថិត ក្នុងមរណភ័យ ហើយម៉ាឡាអ៊ីកាត់សន្ធឹងដៃពួកគេ ចូរពួកអ្នកបញ្ចោញជីវិតពួកអ្នក មក! នៅថ្ងៃនេះ ពួកអ្នកត្រូវទូទាត់នូវទណ្ឌកម្មដ៏អាម៉ាស់ បណ្តាលមកពីពួកអ្នក ធ្លាប់និយាយប្រឆាំងនឹងអល់ឡោះដោយឥតត្រឹមត្រូវ ហើយពួកអ្នកធ្លាប់ក្អេង ក្អាងអំពីអាយ៉ាត់ៗលោក
وَلَقَدْ جِئْتُمُونَا فُرَادَىٰ كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُمْ مَا خَوَّلْنَاكُمْ وَرَاءَ ظُهُورِكُمْ ۖ وَمَا نَرَىٰ مَعَكُمْ شُفَعَاءَكُمُ الَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَاءُ ۚ لَقَدْ تَقَطَّعَ بَيْنَكُمْ وَضَلَّ عَنْكُمْ مَا كُنْتُمْ تَزْعُمُونَ
ការពិតពួកអ្នកបានមកដល់យើងតែឯងគត់ ដូច ដែលពួកអ្នកត្រូវបានយើងបង្កើតនាកាលគ្រាដំបូង ហើយពួកអ្នកបានបន្សល់ទុក ពីក្រោយខ្នងពួកអ្នក នូវអ្វីដែលយើងបានប្រទានជូនពួកអ្នក។ យើងមិនឃើញ រួមជាមួយពួកអ្នកទេ នូវពួកជួយអន្តរាគមន៍របស់ពួកអ្នក ដែលពួកអ្នកបាន អះអាងថា ពួកគេជាស៊ីរិកក្នុងរង្វង់ពួកអ្នក។ ការពិតអ្វីដែលពួកអ្នកធ្លាប់បាន អះអាងនោះ ត្រូវបានកាត់ផ្តាច់រវាងពួកអ្នក និងត្រូវបានរសាត់បាត់ពីពួកអ្នក
إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَىٰ ۖ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ۚ ذَٰلِكُمُ اللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ
ការពិតអល់ឡោះជាអ្នកពុះ(ឱ្យដុះ)គ្រាប់ធញ្ញជាតិ និងរុក្ខជាតិ។ លោក បញ្ចោញជីវិតពីការស្លាប់ និងជាអ្នកបញ្ចោញការស្លាប់ពីជីវិត។ នេះហើយ អល់ឡោះ ចុះហេតុអ្វីគេអាចបំបែរពួកអ្នកបាន?
فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ជាអ្នកដែលពុះ ស្ហូពុស ហើយលោកបានបង្កើតពេលយប់សំរាប់សំរាកស្ងប់ ហើយ សុរិយា និងចន្ទ្រាសំរាប់គន់គូរ។ នោះហើយការវាស់ស្ទង់របស់អ្នក ដែលមានពលានុភាព ជាអ្នកដឹងបំផុត
وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ
លោកដែលបានបង្កើតឱ្យពួក អ្នកមានផ្កាយៗ ដើម្បីពួកអ្នកទទួលការនាំផ្លូវក្នុងភាពងងឹតនៃដែនគោក និងសមុទ្រ។ ការពិតយើងបានបកស្រាយវែកញែកនូវអាយ៉ាត់ៗ សំរាប់ មនុស្សដែលដឹង

Choose other languages: