Quran Apps in many lanuages:

Surah Al-Anaam Ayahs #100 Translated in Khmer

فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ជាអ្នកដែលពុះ ស្ហូពុស ហើយលោកបានបង្កើតពេលយប់សំរាប់សំរាកស្ងប់ ហើយ សុរិយា និងចន្ទ្រាសំរាប់គន់គូរ។ នោះហើយការវាស់ស្ទង់របស់អ្នក ដែលមានពលានុភាព ជាអ្នកដឹងបំផុត
وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ
លោកដែលបានបង្កើតឱ្យពួក អ្នកមានផ្កាយៗ ដើម្បីពួកអ្នកទទួលការនាំផ្លូវក្នុងភាពងងឹតនៃដែនគោក និងសមុទ្រ។ ការពិតយើងបានបកស្រាយវែកញែកនូវអាយ៉ាត់ៗ សំរាប់ មនុស្សដែលដឹង
وَهُوَ الَّذِي أَنْشَأَكُمْ مِنْ نَفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ
លោកដែលបានបង្កើតពួកអ្នកពីមនុស្សម្នាក់។ រួច នេះជានិវេសនដ្ឋាន (កន្លែងស្នាក់នៅ) និងនិក្ខិតដ្ឋាន(កន្លែងផ្ញើទុក)។ ការពិត យើងបានរៀបរាប់វែកញែក នូវអាយ៉ាត់ទាំងឡាយ សំរាប់មនុស្ស ដែលយល់
وَهُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُخْرِجُ مِنْهُ حَبًّا مُتَرَاكِبًا وَمِنَ النَّخْلِ مِنْ طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّاتٍ مِنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَابِهٍ ۗ انْظُرُوا إِلَىٰ ثَمَرِهِ إِذَا أَثْمَرَ وَيَنْعِهِ ۚ إِنَّ فِي ذَٰلِكُمْ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
លោកដែលបានបញ្ចុះទឹកពីមេឃ ដោយសារទឹក យើង បានបញ្ចោញនូវរុក្ខជាតិគ្រប់មុខពីរុក្ខជាតិ យើងបានបញ្ចោញពី(ដំណាំ) ខៀវស្រងាត់ យើងបញ្ចោញគ្រាប់ជាកួរពីលម៉ើ និងពីស្រទាប់របស់វា មានធាងផ្លែទាបៗ និងឧទ្យានពីចំការទំពាំងបាយជូរ អូលីវ និងទទឹម ប្រហាក់ប្រហែលគ្នា និងទីទៃពីគ្នា។ ចូរពួកអ្នកមើលទៅផ្លែវា ពេលដែល វាបញ្ចោញផ្លែនិងវាទុំ។ ការពិតនៅក្នុងរឿងនេះ ជាភស្តុតាងសម្រាប់ មនុស្សដែលជឿ
وَجَعَلُوا لِلَّهِ شُرَكَاءَ الْجِنَّ وَخَلَقَهُمْ ۖ وَخَرَقُوا لَهُ بَنِينَ وَبَنَاتٍ بِغَيْرِ عِلْمٍ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يَصِفُونَ
ហើយពួកគេបានចាត់ទុកអល់ឡោះមានជិនជាដៃ គូ ក្នុងករណីលោកបានបង្កើតទាំងអស់នោះ។ ពួកគេបានប្រឌិតដោយ ល្ងង់ខ្លៅថា លោកមានបុត្រា និងបុត្រី។ មហាកិត្តិគុណលោក ហើយ លោកឧត្តុង្គឧត្តមផុតពីអ្វីដែលពួកគេពិពណ៌នា

Choose other languages: