Quran Apps in many lanuages:

Surah Al-Anaam Ayahs #69 Translated in Khmer

قُلْ هُوَ الْقَادِرُ عَلَىٰ أَنْ يَبْعَثَ عَلَيْكُمْ عَذَابًا مِنْ فَوْقِكُمْ أَوْ مِنْ تَحْتِ أَرْجُلِكُمْ أَوْ يَلْبِسَكُمْ شِيَعًا وَيُذِيقَ بَعْضَكُمْ بَأْسَ بَعْضٍ ۗ انْظُرْ كَيْفَ نُصَرِّفُ الْآيَاتِ لَعَلَّهُمْ يَفْقَهُونَ
ចូរថាទៅ លោកជាអ្នកមានអំណាចលើការបញ្ជូនទណ្ឌកម្មទៅលើពួកអ្នក មកពី ខាងលើរបស់ពួកអ្នក ឬពីក្រោមជើងពួកអ្នក ឬដើម្បីលោកនឹងធ្វើឱ្យពួកអ្នកច្របូក ច្របល់ដោយការបែកបាក់គ្នា និងឱ្យពួកអ្នកភ្លក់រសជាតិ នូវការសងសឹកគ្នាទៅ វិញទៅមក។ ចូរអ្នកពិនិត្យមើល តើយើងត្រូវបញ្ជាក់អាយ៉ាត់ៗយ៉ាងដូចម្តេចដើម្បី ឱ្យពួកគេយល់ដឹង
وَكَذَّبَ بِهِ قَوْمُكَ وَهُوَ الْحَقُّ ۚ قُلْ لَسْتُ عَلَيْكُمْ بِوَكِيلٍ
ក្រុមមនុស្សរបស់អ្នកបានបដិសេធចំពោះគម្ពីរ ដែលវាជា ការពិត។ ថាទៅ យើងពុំមែនជាអ្នកគាំពារលើពួកអ្នកឡើយ
لِكُلِّ نَبَإٍ مُسْتَقَرٌّ ۚ وَسَوْفَ تَعْلَمُونَ
រាល់ព័ត៌មាន សុទ្ធតែមានកំណត់ពេលវេលា។ ហើយពួកអ្នកគង់តែនឹងដឹង
وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ وَإِمَّا يُنْسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَىٰ مَعَ الْقَوْمِ الظَّالِمِينَ
កាលណាអ្នក បានឃើញពួកដែលជាប់ជជែកគ្នាចំអកស្តីពីអាយ៉ាត់ៗយើង ចូរអ្នកគេចចេញពីពួក គេ រហូតទាល់តែពួកគេសន្ទនាស្តីពីរឿងផ្សេង។ ប្រសិនបើស្ហៃតនធ្វើឱ្យអ្នកភ្លេច ក៏បន្ទាប់ពីនឹកឃើញ ចូរអ្នកកុំអង្គុយតទៅទៀត ជាមួយក្រុមមនុស្សបំពាន
وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَلَٰكِنْ ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
ទំនួលខុសត្រូវរបស់ពួកគេ ពុំមែនជាភារកិច្ចរបស់ពួកដែលគោរពកោត ខ្លាច សូម្បីបន្តិច ក៏ប៉ុន្តែ(ភារកិច្ច)គឺការក្រើនរំលឹក ដើម្បីពួកគេគោរព កោតខ្លាច

Choose other languages: