Quran Apps in many lanuages:

Surah Al-Anaam Ayahs #71 Translated in Khmer

لِكُلِّ نَبَإٍ مُسْتَقَرٌّ ۚ وَسَوْفَ تَعْلَمُونَ
រាល់ព័ត៌មាន សុទ្ធតែមានកំណត់ពេលវេលា។ ហើយពួកអ្នកគង់តែនឹងដឹង
وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ وَإِمَّا يُنْسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَىٰ مَعَ الْقَوْمِ الظَّالِمِينَ
កាលណាអ្នក បានឃើញពួកដែលជាប់ជជែកគ្នាចំអកស្តីពីអាយ៉ាត់ៗយើង ចូរអ្នកគេចចេញពីពួក គេ រហូតទាល់តែពួកគេសន្ទនាស្តីពីរឿងផ្សេង។ ប្រសិនបើស្ហៃតនធ្វើឱ្យអ្នកភ្លេច ក៏បន្ទាប់ពីនឹកឃើញ ចូរអ្នកកុំអង្គុយតទៅទៀត ជាមួយក្រុមមនុស្សបំពាន
وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِمْ مِنْ شَيْءٍ وَلَٰكِنْ ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
ទំនួលខុសត្រូវរបស់ពួកគេ ពុំមែនជាភារកិច្ចរបស់ពួកដែលគោរពកោត ខ្លាច សូម្បីបន្តិច ក៏ប៉ុន្តែ(ភារកិច្ច)គឺការក្រើនរំលឹក ដើម្បីពួកគេគោរព កោតខ្លាច
وَذَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ وَذَكِّرْ بِهِ أَنْ تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِنْ دُونِ اللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِنْ تَعْدِلْ كُلَّ عَدْلٍ لَا يُؤْخَذْ مِنْهَا ۗ أُولَٰئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا ۖ لَهُمْ شَرَابٌ مِنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ
ចូរអ្នកកុំរំខានពួកដែលយកសាសនារបស់ពួកគេធ្វើជា ល្បែង និងការកំសាន្ត ពួកគេត្រូវបានជីវិតលោកិយបញ្ឆោត។ ចូរអ្នក រំលឹកនឹងគួរអាន ដែលម្នាក់ៗត្រូវគេបញ្ជូនទៅកាន់(នរក) ដោយសារ តែខ្លួនបានប្រព្រឹត្ត។ ក្រៅពីអល់ឡោះ ខ្លួនគ្មានអ្នកការពារ ហើយក៏ គ្មានអ្នកជួយអន្តរាគមន៍ដែរ។ បើខ្លួនចង់លោះដោយថ្នូរទាំងអស់ ក៏គេ មិនទទួលយកពីខ្លួនដែរ។ ពួកទាំងនោះហើយ ដែលត្រូវគេបញ្ជូនទៅ កាន់(នរក) ដោយសារតែពួកគេបានប្រព្រឹត្ត។ សំរាប់ពួកគេ គ្រឿង ផឹក គឺជាទឹកពុះ និងទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត បណ្តាលមកពីអ្វីដែល ពួកគេធ្លាប់បោះបង់ជំនឿ
قُلْ أَنَدْعُو مِنْ دُونِ اللَّهِ مَا لَا يَنْفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَى ائْتِنَا ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ الْعَالَمِينَ
ថាទៅ តើយើងត្រូវបួងសួងក្រៅពី អល់ឡោះ អ្វីដែលមិនអាចផ្តល់ប្រយោជន៍ និងឧបសគ្គដល់យើងឬ? ឬយើងត្រូវត្រឡប់ទៅក្រោយវិញ បន្ទាប់ពីអល់ឡោះបានធ្វើមគ្គុទ្ទេសន៍ យើងហើយ? ដូចអ្នកដែលពួកស្ហៃតនបានធ្វើឱ្យវង្វេងវក់វីនៅលើដី ដែលគេមានមិត្តភក្តិជាច្រើន ហៅខ្លួនទៅរកមគ្គុទ្ទេសន៍ថា ចូរមករក យើងមក។ ចូរថាទៅ មានតែមគ្គុទ្ទេសន៍អល់ឡោះទេ ជាមគ្គុទ្ទេសន៍ ពិត។ គេបានតម្រូវឱ្យយើងព្រមធ្វើតាមម្ចាស់ភពទាំងអស់

Choose other languages: