Quran Apps in many lanuages:

Surah Al-Anaam Ayahs #25 Translated in Khmer

وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
តើជនណាដែលធ្វើខុសជាងអ្នកដែលបានមួលបង្កាច់លើអល់ឡោះ ឬដែល បានបដិសេធអាយ៉ាត់ៗលោក? ពួកធ្វើខុស ពិតជាមិនជោគជ័យឡើយ
وَيَوْمَ نَحْشُرُهُمْ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشْرَكُوا أَيْنَ شُرَكَاؤُكُمُ الَّذِينَ كُنْتُمْ تَزْعُمُونَ
នាថ្ងៃ ដែលយើងនឹងប្រមូលពួកគេទាំងអស់គ្នា រួចយើងនឹងនិយាយទៅកាន់ពួកដែលបាន ស៊ីរិកថា ឯណាទៅវត្ថុស៊ីរិកពួកអ្នក ដែលពួកអ្នកធ្លាប់តែអះអាងនោះ?
ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ
ក្រោយ មក ល្បិចដោះសាពួកគេ មិនមានអ្វីក្រៅពីដែលពួកគេថា “សច្ចានឹងអល់ឡោះ ម្ចាស់របស់យើង ពួកយើងពុំមែនជាពួកស៊ីរិក
انْظُرْ كَيْفَ كَذَبُوا عَلَىٰ أَنْفُسِهِمْ ۚ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ចូរពិនិត្យមើល តើហេតុម្តេច ពួកគេបានភូតកុហកលើខ្លួនឯង? ហើយអ្វីដែលពួកគេធ្លាប់ប្រឌិតនោះ ក៏បាន រសាត់ចេញពីពួកគេទៀត
وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ ۖ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا ۚ حَتَّىٰ إِذَا جَاءُوكَ يُجَادِلُونَكَ يَقُولُ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ក្នុងចំណោមពួកគេ មានជនដែលស្តាប់អ្នក (សូត្រ)។ ហើយយើងបានដាក់គម្របលើចិត្តពួកគេ និងតម្លង់នៅត្រចៀកពួកគេមិនឱ្យពួកគេ ស្តាប់យល់។ បើពួកគេឃើញអាយ៉ាត់នីមួយៗ ពួកគេមិនជឿនឹងអាយ៉ាត់នោះទេ រហូតដល់ពេលពួកគេបានទៅដល់អ្នក ពួកគេប្រកែកនឹងអ្នក។ ពួកដែលបានអជំនឿ ថា នេះគ្មានអ្វីក្រៅពីបុរាណនិទាននោះទេ

Choose other languages: