Quran Apps in many lanuages:

Surah Al-Anaam Ayahs #27 Translated in Khmer

ثُمَّ لَمْ تَكُنْ فِتْنَتُهُمْ إِلَّا أَنْ قَالُوا وَاللَّهِ رَبِّنَا مَا كُنَّا مُشْرِكِينَ
ក្រោយ មក ល្បិចដោះសាពួកគេ មិនមានអ្វីក្រៅពីដែលពួកគេថា “សច្ចានឹងអល់ឡោះ ម្ចាស់របស់យើង ពួកយើងពុំមែនជាពួកស៊ីរិក
انْظُرْ كَيْفَ كَذَبُوا عَلَىٰ أَنْفُسِهِمْ ۚ وَضَلَّ عَنْهُمْ مَا كَانُوا يَفْتَرُونَ
ចូរពិនិត្យមើល តើហេតុម្តេច ពួកគេបានភូតកុហកលើខ្លួនឯង? ហើយអ្វីដែលពួកគេធ្លាប់ប្រឌិតនោះ ក៏បាន រសាត់ចេញពីពួកគេទៀត
وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ ۖ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا ۚ حَتَّىٰ إِذَا جَاءُوكَ يُجَادِلُونَكَ يَقُولُ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ក្នុងចំណោមពួកគេ មានជនដែលស្តាប់អ្នក (សូត្រ)។ ហើយយើងបានដាក់គម្របលើចិត្តពួកគេ និងតម្លង់នៅត្រចៀកពួកគេមិនឱ្យពួកគេ ស្តាប់យល់។ បើពួកគេឃើញអាយ៉ាត់នីមួយៗ ពួកគេមិនជឿនឹងអាយ៉ាត់នោះទេ រហូតដល់ពេលពួកគេបានទៅដល់អ្នក ពួកគេប្រកែកនឹងអ្នក។ ពួកដែលបានអជំនឿ ថា នេះគ្មានអ្វីក្រៅពីបុរាណនិទាននោះទេ
وَهُمْ يَنْهَوْنَ عَنْهُ وَيَنْأَوْنَ عَنْهُ ۖ وَإِنْ يُهْلِكُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
ពួកគេហាមមនុស្ស (មិនឱ្យស្តាប់ ការសូត្រ) ហើយពួកគេដកខ្លួនឆ្ងាយពី(ការស្តាប់)។ ពួកគេមិនបំផ្លាញក្រៅពីខ្លួនឯង ឡើយ តែពួកគេនៅតែមិនដឹងខ្លួន
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ
បើអ្នកឃើញនៅពេលពួកគេត្រូវឈរនៅ មុខនរក រួចពួកគេថា អនិច្ចា! បើសិនគេបញ្ជូនពួកយើងទៅវិញ ពួកយើងនឹងមិន បដិសេធអាយ៉ាត់ៗម្ចាស់យើងទេ ហើយពួកយើងមានក្នុងចំណោមពួកអ្នកជឿ

Choose other languages: