Quran Apps in many lanuages:

Surah Al-Anaam Ayahs #29 Translated in Khmer

وَمِنْهُمْ مَنْ يَسْتَمِعُ إِلَيْكَ ۖ وَجَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۚ وَإِنْ يَرَوْا كُلَّ آيَةٍ لَا يُؤْمِنُوا بِهَا ۚ حَتَّىٰ إِذَا جَاءُوكَ يُجَادِلُونَكَ يَقُولُ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ក្នុងចំណោមពួកគេ មានជនដែលស្តាប់អ្នក (សូត្រ)។ ហើយយើងបានដាក់គម្របលើចិត្តពួកគេ និងតម្លង់នៅត្រចៀកពួកគេមិនឱ្យពួកគេ ស្តាប់យល់។ បើពួកគេឃើញអាយ៉ាត់នីមួយៗ ពួកគេមិនជឿនឹងអាយ៉ាត់នោះទេ រហូតដល់ពេលពួកគេបានទៅដល់អ្នក ពួកគេប្រកែកនឹងអ្នក។ ពួកដែលបានអជំនឿ ថា នេះគ្មានអ្វីក្រៅពីបុរាណនិទាននោះទេ
وَهُمْ يَنْهَوْنَ عَنْهُ وَيَنْأَوْنَ عَنْهُ ۖ وَإِنْ يُهْلِكُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ
ពួកគេហាមមនុស្ស (មិនឱ្យស្តាប់ ការសូត្រ) ហើយពួកគេដកខ្លួនឆ្ងាយពី(ការស្តាប់)។ ពួកគេមិនបំផ្លាញក្រៅពីខ្លួនឯង ឡើយ តែពួកគេនៅតែមិនដឹងខ្លួន
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ
បើអ្នកឃើញនៅពេលពួកគេត្រូវឈរនៅ មុខនរក រួចពួកគេថា អនិច្ចា! បើសិនគេបញ្ជូនពួកយើងទៅវិញ ពួកយើងនឹងមិន បដិសេធអាយ៉ាត់ៗម្ចាស់យើងទេ ហើយពួកយើងមានក្នុងចំណោមពួកអ្នកជឿ
بَلْ بَدَا لَهُمْ مَا كَانُوا يُخْفُونَ مِنْ قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ
ទេ! បានលេចធ្លោជូនពួកគេហើយ អ្វីដែលពួកគេធ្លាប់លាក់កាលពីមុន។ បើគេ បញ្ជូនពួកគេទៅវិញ ប្រាកដជាពួកគេត្រឡប់ទៅកាន់អ្វីដែលគេបានហាមពួកគេ នោះហើយ។ ពួកគេពិតជាអ្នកភូតកុហក
وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ
ពួកគេថា វាគ្មានជីវិតណាក្រៅពីជីវិត របស់យើងនាលោកិយនេះទេ ពួកយើងពុំមែនត្រូវបានគេប្រោសឱ្យរស់ឡើងវិញ នោះឡើយ

Choose other languages: