Quran Apps in many lanuages:

Surah Al-Anaam Ayahs #106 Translated in Khmer

ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ خَالِقُ كُلِّ شَيْءٍ فَاعْبُدُوهُ ۚ وَهُوَ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
នេះហើយអល់ឡោះម្ចាស់ពួកអ្នក។ គ្មានម្ចាស់ជាទីសក្ការៈណាក្រៅពីលោកទេ ដែលបង្កើតអ្វីៗទាំងអស់ ហេតុនេះ ចូរពួកអ្នកគោរពប្រណិប័តន៍លោក។ លោក ជាអ្នកគាំពារនូវអ្វីៗទាំងអស់
لَا تُدْرِكُهُ الْأَبْصَارُ وَهُوَ يُدْرِكُ الْأَبْصَارَ ۖ وَهُوَ اللَّطِيفُ الْخَبِيرُ
ចក្ខុវិញ្ញាណទាំងឡាយពុំអាចមើលឃើញ លោកបាន លោកទេដែលអាចចាប់ចក្ខុវិញ្ញាណទាំងឡាយបាន ហើយលោកជា អ្នកទន់ភ្លន់បំផុត ដឹងបំផុត
قَدْ جَاءَكُمْ بَصَائِرُ مِنْ رَبِّكُمْ ۖ فَمَنْ أَبْصَرَ فَلِنَفْسِهِ ۖ وَمَنْ عَمِيَ فَعَلَيْهَا ۚ وَمَا أَنَا عَلَيْكُمْ بِحَفِيظٍ
ការពិតភស្តុតាងទាំងឡាយបានទៅដល់ពួក អ្នកហើយមកពីម្ចាស់ពួកអ្នក។ អ្នកណាបានឃើញ គឺជារបស់អ្នកនោះ ជនណា ខ្វាក់ភ្នែកគឺខ្លួនត្រូវរង។ ហើយយើងពុំមែនជាអ្នកការពារពួកអ្នកទេ
وَكَذَٰلِكَ نُصَرِّفُ الْآيَاتِ وَلِيَقُولُوا دَرَسْتَ وَلِنُبَيِّنَهُ لِقَوْمٍ يَعْلَمُونَ
ដូច នេះហើយ យើងបកស្រាយវែកញែកនូវអាយ៉ាត់ៗ និងដើម្បីពួកគេនិយាយថា អ្នកបានរៀនពីគេ និងដើម្បីយើងបំភ្លឺគួរអានជូនមនុស្សដែលចង់ដឹង
اتَّبِعْ مَا أُوحِيَ إِلَيْكَ مِنْ رَبِّكَ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ وَأَعْرِضْ عَنِ الْمُشْرِكِينَ
ចូរ អ្នកធ្វើតាមអ្វីដែលគេបានវ៉ាហ៊ីទៅអ្នកមកពីម្ចាស់អ្នក។ គ្មានម្ចាស់ជាទីសក្ការៈ ណាក្រៅពីលោកទេ។ ចូរអ្នកគេចចេញពីពួកស៊ីរិក

Choose other languages: