Quran Apps in many lanuages:

Surah Al-Ahzab Ayahs #25 Translated in Khmer

لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
ជាការពិតណាស់គំរូមួយដ៏ល្អសម្រាប់ពួកអ្នក មាន នៅក្នុងរ៉សូលអល់ឡោះ សម្រាប់ជនដែលរមែងសង្ឃឹមចំពោះអល់ឡោះ និងថ្ងៃអវសាន ហើយ ជននោះបាននឹកនាទៅអល់ឡោះជារឿយៗ
وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَٰذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ ۚ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا
ហើយនៅពេលដែលពួកអ្នកមានជំនឿ បាន ឃើញសហពលករ ពួកគេបាននិយាយថា នេះហើយ គឺអ្វីដែលអល់ឡោះ និងរ៉សូលលោក បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះនិងរ៉សូលលោកទៀងត្រង់មែន។ ហើយគ្មានអ្វី ដែលរឹតតែចំរើនចំពោះពួកគេទេ មានតែជំនឿនិងការប្រគល់ខ្លួនគោរពតែប៉ុណ្ណោះ
مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ ۖ فَمِنْهُمْ مَنْ قَضَىٰ نَحْبَهُ وَمِنْهُمْ مَنْ يَنْتَظِرُ ۖ وَمَا بَدَّلُوا تَبْدِيلًا
ចំណោមពួកដែលមានជំនឿ មានពួកបុរសដែលមានសច្ចៈ ចំពោះអ្វីដែលពួកគេបាន សន្យានឹងអល់ឡោះនោះ ដូចនេះ ចំណោមពួកគេសម្រេចបាននូវកាលកំណត់របស់គេ ហើយក្នុងចំណោមពួកគេ មានអ្នកដែលកំពុងរង់ចាំ។ ហើយពួកគេមិនបានប្រែប្រួលនូវ បំរែបំរួលណាមួយឡើយ
لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِنْ شَاءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ដើម្បីអល់ឡោះនឹងជូនរង្វាន់ទៅពួកដែលសច្ចៈ តាមការ សច្ចៈរបស់ពួកគេ ហើយបើសិនលោកមានប្រាថ្នា លោកនឹងធ្វើទណ្ឌកម្មពួកពុតត្បុត ឬ លោកនឹងទទួលវិប្បដិសារីអំពីពួកគេ។ ការពិតអល់ឡោះជាអ្នកអភ័យទោសឱ្យ អាណិត អាសូរបំផុត
وَرَدَّ اللَّهُ الَّذِينَ كَفَرُوا بِغَيْظِهِمْ لَمْ يَنَالُوا خَيْرًا ۚ وَكَفَى اللَّهُ الْمُؤْمِنِينَ الْقِتَالَ ۚ وَكَانَ اللَّهُ قَوِيًّا عَزِيزًا
ហើយអល់ឡោះបានរុញច្រានទៅកាន់ពួកដែលមិនជឿវិញ នូវកំហឹង ច្រឡោតរបស់ពួកគេ ពួកគេនឹងគ្មានកុសលណាមួយទេ។ ហើយអល់ឡោះបានរក្សា ដល់ពួកអ្នកដែលមានជំនឿ នូវការប្រយុទ្ធ អល់ឡោះជាអ្នកមានប្រពលភាព ថែមទាំង មានពលានុភាព

Choose other languages: