Quran Apps in many lanuages:

Surah Al-Ahzab Ayahs #27 Translated in Khmer

مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ ۖ فَمِنْهُمْ مَنْ قَضَىٰ نَحْبَهُ وَمِنْهُمْ مَنْ يَنْتَظِرُ ۖ وَمَا بَدَّلُوا تَبْدِيلًا
ចំណោមពួកដែលមានជំនឿ មានពួកបុរសដែលមានសច្ចៈ ចំពោះអ្វីដែលពួកគេបាន សន្យានឹងអល់ឡោះនោះ ដូចនេះ ចំណោមពួកគេសម្រេចបាននូវកាលកំណត់របស់គេ ហើយក្នុងចំណោមពួកគេ មានអ្នកដែលកំពុងរង់ចាំ។ ហើយពួកគេមិនបានប្រែប្រួលនូវ បំរែបំរួលណាមួយឡើយ
لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِنْ شَاءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ដើម្បីអល់ឡោះនឹងជូនរង្វាន់ទៅពួកដែលសច្ចៈ តាមការ សច្ចៈរបស់ពួកគេ ហើយបើសិនលោកមានប្រាថ្នា លោកនឹងធ្វើទណ្ឌកម្មពួកពុតត្បុត ឬ លោកនឹងទទួលវិប្បដិសារីអំពីពួកគេ។ ការពិតអល់ឡោះជាអ្នកអភ័យទោសឱ្យ អាណិត អាសូរបំផុត
وَرَدَّ اللَّهُ الَّذِينَ كَفَرُوا بِغَيْظِهِمْ لَمْ يَنَالُوا خَيْرًا ۚ وَكَفَى اللَّهُ الْمُؤْمِنِينَ الْقِتَالَ ۚ وَكَانَ اللَّهُ قَوِيًّا عَزِيزًا
ហើយអល់ឡោះបានរុញច្រានទៅកាន់ពួកដែលមិនជឿវិញ នូវកំហឹង ច្រឡោតរបស់ពួកគេ ពួកគេនឹងគ្មានកុសលណាមួយទេ។ ហើយអល់ឡោះបានរក្សា ដល់ពួកអ្នកដែលមានជំនឿ នូវការប្រយុទ្ធ អល់ឡោះជាអ្នកមានប្រពលភាព ថែមទាំង មានពលានុភាព
وَأَنْزَلَ الَّذِينَ ظَاهَرُوهُمْ مِنْ أَهْلِ الْكِتَابِ مِنْ صَيَاصِيهِمْ وَقَذَفَ فِي قُلُوبِهِمُ الرُّعْبَ فَرِيقًا تَقْتُلُونَ وَتَأْسِرُونَ فَرِيقًا
ហើយលោកបានដាក់ចុះចំណោមក្រុមអះលីគីតាប ដែលបានធ្វើ ជាខ្នងបង្អែកឱ្យពួកសហពលករពីបន្ទាយៗរបស់ពួកគេ ហើយលោកក៏បានគប់ការភ័យ រន្ធត់ទៅក្នុងចិត្តពួកគេ មួយចំណែកនៃពួកគេត្រូវពួកអ្នកសម្លាប់ ហើយមួយចំណែក ទៀតពួកអ្នកចាប់ជាឈ្លើយសឹក
وَأَوْرَثَكُمْ أَرْضَهُمْ وَدِيَارَهُمْ وَأَمْوَالَهُمْ وَأَرْضًا لَمْ تَطَئُوهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយលោកបានទុកមរតកទៅពួកអ្នក នូវទឹកដី របស់ពួកគេ លំនៅដ្ឋានពួកគេ ទ្រព្យសម្បត្តិពួកគេ និងទឹកដីមួយដែលពួកអ្នកមិនទាន់ បានជាន់ទឹកដីនោះ។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពនៅលើសព្វសារពើ

Choose other languages: