Quran Apps in many lanuages:

Surah Al-Ahzab Ayahs #29 Translated in Khmer

وَرَدَّ اللَّهُ الَّذِينَ كَفَرُوا بِغَيْظِهِمْ لَمْ يَنَالُوا خَيْرًا ۚ وَكَفَى اللَّهُ الْمُؤْمِنِينَ الْقِتَالَ ۚ وَكَانَ اللَّهُ قَوِيًّا عَزِيزًا
ហើយអល់ឡោះបានរុញច្រានទៅកាន់ពួកដែលមិនជឿវិញ នូវកំហឹង ច្រឡោតរបស់ពួកគេ ពួកគេនឹងគ្មានកុសលណាមួយទេ។ ហើយអល់ឡោះបានរក្សា ដល់ពួកអ្នកដែលមានជំនឿ នូវការប្រយុទ្ធ អល់ឡោះជាអ្នកមានប្រពលភាព ថែមទាំង មានពលានុភាព
وَأَنْزَلَ الَّذِينَ ظَاهَرُوهُمْ مِنْ أَهْلِ الْكِتَابِ مِنْ صَيَاصِيهِمْ وَقَذَفَ فِي قُلُوبِهِمُ الرُّعْبَ فَرِيقًا تَقْتُلُونَ وَتَأْسِرُونَ فَرِيقًا
ហើយលោកបានដាក់ចុះចំណោមក្រុមអះលីគីតាប ដែលបានធ្វើ ជាខ្នងបង្អែកឱ្យពួកសហពលករពីបន្ទាយៗរបស់ពួកគេ ហើយលោកក៏បានគប់ការភ័យ រន្ធត់ទៅក្នុងចិត្តពួកគេ មួយចំណែកនៃពួកគេត្រូវពួកអ្នកសម្លាប់ ហើយមួយចំណែក ទៀតពួកអ្នកចាប់ជាឈ្លើយសឹក
وَأَوْرَثَكُمْ أَرْضَهُمْ وَدِيَارَهُمْ وَأَمْوَالَهُمْ وَأَرْضًا لَمْ تَطَئُوهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយលោកបានទុកមរតកទៅពួកអ្នក នូវទឹកដី របស់ពួកគេ លំនៅដ្ឋានពួកគេ ទ្រព្យសម្បត្តិពួកគេ និងទឹកដីមួយដែលពួកអ្នកមិនទាន់ បានជាន់ទឹកដីនោះ។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពនៅលើសព្វសារពើ
يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكَ إِنْ كُنْتُنَّ تُرِدْنَ الْحَيَاةَ الدُّنْيَا وَزِينَتَهَا فَتَعَالَيْنَ أُمَتِّعْكُنَّ وَأُسَرِّحْكُنَّ سَرَاحًا جَمِيلًا
ឱណាពី! ចូរអ្នកស្រដីទៅកាន់ភរិយាៗរបស់អ្នកថា បើពួកនាងមានបំណងប្រាថ្នាជីវិត លោកិយ ព្រមទាំងគ្រឿងតាក់តែងរបស់លោកិយ សូមពួកនាងអញ្ជើញមក យើងពិតជា នឹងផ្តល់ការត្រេកត្រអាលទៅពួកនាង ហើយយើងនឹងលែងពួកនាងនូវការលែងមួយ ដ៏ល្អប្រសើរបំផុត
وَإِنْ كُنْتُنَّ تُرِدْنَ اللَّهَ وَرَسُولَهُ وَالدَّارَ الْآخِرَةَ فَإِنَّ اللَّهَ أَعَدَّ لِلْمُحْسِنَاتِ مِنْكُنَّ أَجْرًا عَظِيمًا
តែបើពួកនាងប្រាថ្នា អល់ឡោះ និងរ៉សូលលោក និងលំនៅដ្ឋាន ថ្ងៃអវសាន អល់ឡោះពិតជាបានត្រៀមសម្រាប់អ្នក ដែលសាងកុសលចំណោមពួកនាង នូវរង្វាន់មួយដ៏ធំធេងបំផុត

Choose other languages: