Quran Apps in many lanuages:

Surah Al-Ahzab Ayahs #31 Translated in Khmer

وَأَوْرَثَكُمْ أَرْضَهُمْ وَدِيَارَهُمْ وَأَمْوَالَهُمْ وَأَرْضًا لَمْ تَطَئُوهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ហើយលោកបានទុកមរតកទៅពួកអ្នក នូវទឹកដី របស់ពួកគេ លំនៅដ្ឋានពួកគេ ទ្រព្យសម្បត្តិពួកគេ និងទឹកដីមួយដែលពួកអ្នកមិនទាន់ បានជាន់ទឹកដីនោះ។ ហើយអល់ឡោះជាអ្នកដែលមានអានុភាពនៅលើសព្វសារពើ
يَا أَيُّهَا النَّبِيُّ قُلْ لِأَزْوَاجِكَ إِنْ كُنْتُنَّ تُرِدْنَ الْحَيَاةَ الدُّنْيَا وَزِينَتَهَا فَتَعَالَيْنَ أُمَتِّعْكُنَّ وَأُسَرِّحْكُنَّ سَرَاحًا جَمِيلًا
ឱណាពី! ចូរអ្នកស្រដីទៅកាន់ភរិយាៗរបស់អ្នកថា បើពួកនាងមានបំណងប្រាថ្នាជីវិត លោកិយ ព្រមទាំងគ្រឿងតាក់តែងរបស់លោកិយ សូមពួកនាងអញ្ជើញមក យើងពិតជា នឹងផ្តល់ការត្រេកត្រអាលទៅពួកនាង ហើយយើងនឹងលែងពួកនាងនូវការលែងមួយ ដ៏ល្អប្រសើរបំផុត
وَإِنْ كُنْتُنَّ تُرِدْنَ اللَّهَ وَرَسُولَهُ وَالدَّارَ الْآخِرَةَ فَإِنَّ اللَّهَ أَعَدَّ لِلْمُحْسِنَاتِ مِنْكُنَّ أَجْرًا عَظِيمًا
តែបើពួកនាងប្រាថ្នា អល់ឡោះ និងរ៉សូលលោក និងលំនៅដ្ឋាន ថ្ងៃអវសាន អល់ឡោះពិតជាបានត្រៀមសម្រាប់អ្នក ដែលសាងកុសលចំណោមពួកនាង នូវរង្វាន់មួយដ៏ធំធេងបំផុត
يَا نِسَاءَ النَّبِيِّ مَنْ يَأْتِ مِنْكُنَّ بِفَاحِشَةٍ مُبَيِّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ឱភរិយាៗណាពី! ចំណោមពួកនាង ជនណាហើយ ដែលបាននាំមកនូវអំពើអាស្រូវណាមួយដ៏ជាក់ស្តែង គេនឹងផ្ទួនចំពោះនាងនូវទណ្ឌកម្ម ទ្វេដងចំពោះគេ។ ហើយព្រឹត្តិការណ៍ទាំងនេះ គឺជាការងាយបំផុតនៅលើអល់ឡោះ
وَمَنْ يَقْنُتْ مِنْكُنَّ لِلَّهِ وَرَسُولِهِ وَتَعْمَلْ صَالِحًا نُؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا
ហើយចំណោមពួកនាង ជនណាដែលនៅតែមានភក្តីភាពចំពោះអល់ឡោះ និង រ៉សូលលោក ហើយនាងនៅតែសាងកុសល យើងប្រាកដជានឹងផ្តល់ជូនទៅនាង នូវរង្វាន់របស់នាងជាទ្វេដង ហើយយើងបានរៀបចំសម្រាប់នាង នូវចំណីដ៏ថ្លៃថ្នូរ

Choose other languages: