Quran Apps in many lanuages:

Surah Al-Ahzab Ayahs #33 Translated in Khmer

وَإِنْ كُنْتُنَّ تُرِدْنَ اللَّهَ وَرَسُولَهُ وَالدَّارَ الْآخِرَةَ فَإِنَّ اللَّهَ أَعَدَّ لِلْمُحْسِنَاتِ مِنْكُنَّ أَجْرًا عَظِيمًا
តែបើពួកនាងប្រាថ្នា អល់ឡោះ និងរ៉សូលលោក និងលំនៅដ្ឋាន ថ្ងៃអវសាន អល់ឡោះពិតជាបានត្រៀមសម្រាប់អ្នក ដែលសាងកុសលចំណោមពួកនាង នូវរង្វាន់មួយដ៏ធំធេងបំផុត
يَا نِسَاءَ النَّبِيِّ مَنْ يَأْتِ مِنْكُنَّ بِفَاحِشَةٍ مُبَيِّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ឱភរិយាៗណាពី! ចំណោមពួកនាង ជនណាហើយ ដែលបាននាំមកនូវអំពើអាស្រូវណាមួយដ៏ជាក់ស្តែង គេនឹងផ្ទួនចំពោះនាងនូវទណ្ឌកម្ម ទ្វេដងចំពោះគេ។ ហើយព្រឹត្តិការណ៍ទាំងនេះ គឺជាការងាយបំផុតនៅលើអល់ឡោះ
وَمَنْ يَقْنُتْ مِنْكُنَّ لِلَّهِ وَرَسُولِهِ وَتَعْمَلْ صَالِحًا نُؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا
ហើយចំណោមពួកនាង ជនណាដែលនៅតែមានភក្តីភាពចំពោះអល់ឡោះ និង រ៉សូលលោក ហើយនាងនៅតែសាងកុសល យើងប្រាកដជានឹងផ្តល់ជូនទៅនាង នូវរង្វាន់របស់នាងជាទ្វេដង ហើយយើងបានរៀបចំសម្រាប់នាង នូវចំណីដ៏ថ្លៃថ្នូរ
يَا نِسَاءَ النَّبِيِّ لَسْتُنَّ كَأَحَدٍ مِنَ النِّسَاءِ ۚ إِنِ اتَّقَيْتُنَّ فَلَا تَخْضَعْنَ بِالْقَوْلِ فَيَطْمَعَ الَّذِي فِي قَلْبِهِ مَرَضٌ وَقُلْنَ قَوْلًا مَعْرُوفًا
ឱភរិយាៗរបស់ណាពី ពួកនាងមិនមែនដូចជាបុគ្គលណាម្នាក់នៃនារីៗទេ។ ប្រសិនបើពួកនាងបានគោរពកោតខ្លាចមែន ចូរពួកនាងកុំប្រើសំដីផ្អែមល្ហែម (ទៅ កាន់បុរសផ្សេង) ដើម្បីកុំឱ្យអ្នកដែលក្នុងចិត្តរបស់គេមានជំងឺ នឹងប្រាថ្នាចង់បាន ហើយចូរនាងពោលនូវសំដីណាមួយដ៏សមរម្យ
وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنْكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ហើយចូរពួកនាងស្ថិតនៅក្នុង គេហដ្ឋានៗរបស់ពួកនាង រួចចូរពួកនាងកុំបង្ហាញសម្រស់់ ដូចការបង្ហាញសម្រស់ របស់ពួកអ្នកល្ងង់ខ្លៅនាជំនាន់មុន ហើយចូរពួកនាងបញ្ឈរសឡាតិ៍ ផ្តល់ហ្សាកាតិ៍ និងគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក អល់ឡោះពិតជាប្រាថ្នា ដើម្បី លោកនឹងកំចាត់នូវភាពកខ្វក់ចោ់លអំពីអ្នក ឱសមាជិកក្រុមគ្រួសារណាពី! ហើយ លោកនឹងលាងសំអាតពួកអ្នក នូវការសំអាតមួយដ៏ស្អាតស្អំ

Choose other languages: