Quran Apps in many lanuages:

Surah Al-Ahzab Ayahs #35 Translated in Khmer

وَمَنْ يَقْنُتْ مِنْكُنَّ لِلَّهِ وَرَسُولِهِ وَتَعْمَلْ صَالِحًا نُؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا
ហើយចំណោមពួកនាង ជនណាដែលនៅតែមានភក្តីភាពចំពោះអល់ឡោះ និង រ៉សូលលោក ហើយនាងនៅតែសាងកុសល យើងប្រាកដជានឹងផ្តល់ជូនទៅនាង នូវរង្វាន់របស់នាងជាទ្វេដង ហើយយើងបានរៀបចំសម្រាប់នាង នូវចំណីដ៏ថ្លៃថ្នូរ
يَا نِسَاءَ النَّبِيِّ لَسْتُنَّ كَأَحَدٍ مِنَ النِّسَاءِ ۚ إِنِ اتَّقَيْتُنَّ فَلَا تَخْضَعْنَ بِالْقَوْلِ فَيَطْمَعَ الَّذِي فِي قَلْبِهِ مَرَضٌ وَقُلْنَ قَوْلًا مَعْرُوفًا
ឱភរិយាៗរបស់ណាពី ពួកនាងមិនមែនដូចជាបុគ្គលណាម្នាក់នៃនារីៗទេ។ ប្រសិនបើពួកនាងបានគោរពកោតខ្លាចមែន ចូរពួកនាងកុំប្រើសំដីផ្អែមល្ហែម (ទៅ កាន់បុរសផ្សេង) ដើម្បីកុំឱ្យអ្នកដែលក្នុងចិត្តរបស់គេមានជំងឺ នឹងប្រាថ្នាចង់បាន ហើយចូរនាងពោលនូវសំដីណាមួយដ៏សមរម្យ
وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنْكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ហើយចូរពួកនាងស្ថិតនៅក្នុង គេហដ្ឋានៗរបស់ពួកនាង រួចចូរពួកនាងកុំបង្ហាញសម្រស់់ ដូចការបង្ហាញសម្រស់ របស់ពួកអ្នកល្ងង់ខ្លៅនាជំនាន់មុន ហើយចូរពួកនាងបញ្ឈរសឡាតិ៍ ផ្តល់ហ្សាកាតិ៍ និងគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក អល់ឡោះពិតជាប្រាថ្នា ដើម្បី លោកនឹងកំចាត់នូវភាពកខ្វក់ចោ់លអំពីអ្នក ឱសមាជិកក្រុមគ្រួសារណាពី! ហើយ លោកនឹងលាងសំអាតពួកអ្នក នូវការសំអាតមួយដ៏ស្អាតស្អំ
وَاذْكُرْنَ مَا يُتْلَىٰ فِي بُيُوتِكُنَّ مِنْ آيَاتِ اللَّهِ وَالْحِكْمَةِ ۚ إِنَّ اللَّهَ كَانَ لَطِيفًا خَبِيرًا
ហើយចូរពួកនាង រលឹកនូវអ្វីដែលគេបានសូត្រនៅក្នុងគេហដ្ឋានរបស់ពួកនាង នៃអាយ៉ាត់ទាំងឡាយ របស់អល់ឡោះ និងគតិបណ្ឌិត។ ពិតប្រាកដណាស់ លោកពិតជាអ្នកដែលទន់ភ្លន់ បំផុត ជាអ្នកដែលដឹងជ្រាបបំផុត
إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا
ជាការពិតណាស់ ពួកបុរសដែលព្រមធ្វើតាម និងពួកនារីដែលព្រមធ្វើតាម ពួកបុរសដែលមានជំនឿ និងពួកនារីដែលមានជំនឿ ពួកបុរសដែលមានភក្តីភាព និងពួកនារីដែលមានភក្តីភាព ពួកបុរសដែលទៀងត្រង់ និងពួកនារីដែលទៀងត្រង់ ពួកបុរសដែលខន្តី និងពួកនារីដែលខន្តី ពួកបុរសដែល សមាធិ និងពួកនារីដែលសមាធិ ពួកបុរសដែលធ្វើទាន និងពួកនារីដែលធ្វើទាន ពួក បុរសដែលស៊ីយ៉ាម(អំណត់បួស) និងពួកនារីដែលស៊ីយ៉ាម ពួកបុរសដែលថែការពារ កេរ្តិ៍ភេទ របស់ពួកគេ និងពួកនារីដែលថែការពារកេរ្តិ៍ភេទរបស់ពួកនាង ពួកបុរស ដែលរលឹកអល់ឡោះ និងពួកនារីដែលបានរលឹកអល់ឡោះជារឿយៗ អល់ឡោះបាន រៀបចំសម្រាប់ពួកគេ នូវការអភ័យទោសឱ្យ និងរង្វាន់មួយដ៏ធំធេងក្រៃលែង

Choose other languages: