Quran Apps in many lanuages:

Surah Al-Ahzab Ayahs #24 Translated in Khmer

يَحْسَبُونَ الْأَحْزَابَ لَمْ يَذْهَبُوا ۖ وَإِنْ يَأْتِ الْأَحْزَابُ يَوَدُّوا لَوْ أَنَّهُمْ بَادُونَ فِي الْأَعْرَابِ يَسْأَلُونَ عَنْ أَنْبَائِكُمْ ۖ وَلَوْ كَانُوا فِيكُمْ مَا قَاتَلُوا إِلَّا قَلِيلًا
ពួកគេកំពុងគិតថា សហពលករមិនទាន់ចេញដំណើរទៅទេ។ ហើយ បើសហពលករនឹងមកដល់ ពួកគេប្រាកដជានឹងរីករាយ បើពួកគេជាពួកចរកជន (អ្នកដើរ ស្វែងពីនេះពីនោះ) ក្នុងចំណោមពួកអ្នកជនបទ ពួកគេនឹងជជីកសួរអំពីព្រឹត្តិការណ៍ទាំងឡាយ របស់ពួកអ្នក។ ហើយបើពួកគេមានក្នុងចំណោមពួកអ្នកវិញ ពួកគេមិនបានចេញទៅប្រយុទ្ធ ទេ មានតែបន្តិចបន្តួចបំផុតប៉ុណ្ណោះ
لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
ជាការពិតណាស់គំរូមួយដ៏ល្អសម្រាប់ពួកអ្នក មាន នៅក្នុងរ៉សូលអល់ឡោះ សម្រាប់ជនដែលរមែងសង្ឃឹមចំពោះអល់ឡោះ និងថ្ងៃអវសាន ហើយ ជននោះបាននឹកនាទៅអល់ឡោះជារឿយៗ
وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَٰذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ ۚ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا
ហើយនៅពេលដែលពួកអ្នកមានជំនឿ បាន ឃើញសហពលករ ពួកគេបាននិយាយថា នេះហើយ គឺអ្វីដែលអល់ឡោះ និងរ៉សូលលោក បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះនិងរ៉សូលលោកទៀងត្រង់មែន។ ហើយគ្មានអ្វី ដែលរឹតតែចំរើនចំពោះពួកគេទេ មានតែជំនឿនិងការប្រគល់ខ្លួនគោរពតែប៉ុណ្ណោះ
مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ ۖ فَمِنْهُمْ مَنْ قَضَىٰ نَحْبَهُ وَمِنْهُمْ مَنْ يَنْتَظِرُ ۖ وَمَا بَدَّلُوا تَبْدِيلًا
ចំណោមពួកដែលមានជំនឿ មានពួកបុរសដែលមានសច្ចៈ ចំពោះអ្វីដែលពួកគេបាន សន្យានឹងអល់ឡោះនោះ ដូចនេះ ចំណោមពួកគេសម្រេចបាននូវកាលកំណត់របស់គេ ហើយក្នុងចំណោមពួកគេ មានអ្នកដែលកំពុងរង់ចាំ។ ហើយពួកគេមិនបានប្រែប្រួលនូវ បំរែបំរួលណាមួយឡើយ
لِيَجْزِيَ اللَّهُ الصَّادِقِينَ بِصِدْقِهِمْ وَيُعَذِّبَ الْمُنَافِقِينَ إِنْ شَاءَ أَوْ يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا
ដើម្បីអល់ឡោះនឹងជូនរង្វាន់ទៅពួកដែលសច្ចៈ តាមការ សច្ចៈរបស់ពួកគេ ហើយបើសិនលោកមានប្រាថ្នា លោកនឹងធ្វើទណ្ឌកម្មពួកពុតត្បុត ឬ លោកនឹងទទួលវិប្បដិសារីអំពីពួកគេ។ ការពិតអល់ឡោះជាអ្នកអភ័យទោសឱ្យ អាណិត អាសូរបំផុត

Choose other languages: