Quran Apps in many lanuages:

Surah Al-Ahzab Ayahs #23 Translated in Khmer

أَشِحَّةً عَلَيْكُمْ ۖ فَإِذَا جَاءَ الْخَوْفُ رَأَيْتَهُمْ يَنْظُرُونَ إِلَيْكَ تَدُورُ أَعْيُنُهُمْ كَالَّذِي يُغْشَىٰ عَلَيْهِ مِنَ الْمَوْتِ ۖ فَإِذَا ذَهَبَ الْخَوْفُ سَلَقُوكُمْ بِأَلْسِنَةٍ حِدَادٍ أَشِحَّةً عَلَى الْخَيْرِ ۚ أُولَٰئِكَ لَمْ يُؤْمِنُوا فَأَحْبَطَ اللَّهُ أَعْمَالَهُمْ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
ដោយ កំណាញ់ស្វិតទៅលើពួកអ្នក។ រួចមកកាលណាការខ្លាចបានមកដល់ អ្នកនឹងបានឃើញពួកគេ មើលឆ្ពោះទៅអ្នក ដោយភ្នែករបស់ពួកគេវិលក្រឡាប់ ដូចអ្នកដែលត្រូវសន្លប់ដោយការចូល មរណកាល ។ លុះកាលណាការខ្លាចបានរលាយបាត់ទៅ ពួកគេបានហែកហួរពួកអ្នក ដោយ អណ្តាតដ៏មុតដោយកំណាញ់ស្វិតទៅលើកុសល។ ពួកគេទាំងនោះមិនទាន់ជឿទេ ដូចនេះ អល់ឡោះបានធ្វើឱ្យទៅជាអាសារឥតការ នូវអំពើទាំងឡាយពួកគេ។ ទាំងនេះគឺជាការងាយ បំផុតលើអល់ឡោះ
يَحْسَبُونَ الْأَحْزَابَ لَمْ يَذْهَبُوا ۖ وَإِنْ يَأْتِ الْأَحْزَابُ يَوَدُّوا لَوْ أَنَّهُمْ بَادُونَ فِي الْأَعْرَابِ يَسْأَلُونَ عَنْ أَنْبَائِكُمْ ۖ وَلَوْ كَانُوا فِيكُمْ مَا قَاتَلُوا إِلَّا قَلِيلًا
ពួកគេកំពុងគិតថា សហពលករមិនទាន់ចេញដំណើរទៅទេ។ ហើយ បើសហពលករនឹងមកដល់ ពួកគេប្រាកដជានឹងរីករាយ បើពួកគេជាពួកចរកជន (អ្នកដើរ ស្វែងពីនេះពីនោះ) ក្នុងចំណោមពួកអ្នកជនបទ ពួកគេនឹងជជីកសួរអំពីព្រឹត្តិការណ៍ទាំងឡាយ របស់ពួកអ្នក។ ហើយបើពួកគេមានក្នុងចំណោមពួកអ្នកវិញ ពួកគេមិនបានចេញទៅប្រយុទ្ធ ទេ មានតែបន្តិចបន្តួចបំផុតប៉ុណ្ណោះ
لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا
ជាការពិតណាស់គំរូមួយដ៏ល្អសម្រាប់ពួកអ្នក មាន នៅក្នុងរ៉សូលអល់ឡោះ សម្រាប់ជនដែលរមែងសង្ឃឹមចំពោះអល់ឡោះ និងថ្ងៃអវសាន ហើយ ជននោះបាននឹកនាទៅអល់ឡោះជារឿយៗ
وَلَمَّا رَأَى الْمُؤْمِنُونَ الْأَحْزَابَ قَالُوا هَٰذَا مَا وَعَدَنَا اللَّهُ وَرَسُولُهُ وَصَدَقَ اللَّهُ وَرَسُولُهُ ۚ وَمَا زَادَهُمْ إِلَّا إِيمَانًا وَتَسْلِيمًا
ហើយនៅពេលដែលពួកអ្នកមានជំនឿ បាន ឃើញសហពលករ ពួកគេបាននិយាយថា នេះហើយ គឺអ្វីដែលអល់ឡោះ និងរ៉សូលលោក បានសន្យាចំពោះពួកយើង។ ហើយអល់ឡោះនិងរ៉សូលលោកទៀងត្រង់មែន។ ហើយគ្មានអ្វី ដែលរឹតតែចំរើនចំពោះពួកគេទេ មានតែជំនឿនិងការប្រគល់ខ្លួនគោរពតែប៉ុណ្ណោះ
مِنَ الْمُؤْمِنِينَ رِجَالٌ صَدَقُوا مَا عَاهَدُوا اللَّهَ عَلَيْهِ ۖ فَمِنْهُمْ مَنْ قَضَىٰ نَحْبَهُ وَمِنْهُمْ مَنْ يَنْتَظِرُ ۖ وَمَا بَدَّلُوا تَبْدِيلًا
ចំណោមពួកដែលមានជំនឿ មានពួកបុរសដែលមានសច្ចៈ ចំពោះអ្វីដែលពួកគេបាន សន្យានឹងអល់ឡោះនោះ ដូចនេះ ចំណោមពួកគេសម្រេចបាននូវកាលកំណត់របស់គេ ហើយក្នុងចំណោមពួកគេ មានអ្នកដែលកំពុងរង់ចាំ។ ហើយពួកគេមិនបានប្រែប្រួលនូវ បំរែបំរួលណាមួយឡើយ

Choose other languages: