Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #36 Translated in Khmer

قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
ថាទៅ ចូរពួកអ្នកគោរពតាម អល់ឡោះនិងរ៉សូល។ ប្រសិនបើពួកអ្នកបែរខ្នង អល់ឡោះលោកពិតជាមិនស្រលាញ់ ពួកអជំនឿឡើយ
إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ជាការពិតណាស់អល់ឡោះលោកបានជ្រើសរើសអាដាមណូហ៍ ក្រុមញាតិអ៊ីព្រហ៊ីមនិងក្រុមញាតិអ៊ីមរ៉នប្រសើរលើលោកទាំងមូល
ذُرِّيَّةً بَعْضُهَا مِنْ بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ជាពូជពង្សមួយពួជខ្លះមកពីពូជដទៃ។ ហើយអល់ឡោះជាអ្នកដែលឮជាអ្នកដឹងបំផុត
إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
ចូរ (រំលឹក)នៅពេលដែលភរិយាអ៊ីមរ៉នថា ឱម្ចាស់របស់ខ្ញុំ! ការពិតខ្ញុំបានបន់ជូនលោកនូវកូនប្រុសម្នាក់ដែលនឹងដាក់ឱ្យបំរើលោកសុទ្ធសាធដែលមាននៅក្នុងផ្ទៃខ្ញុំនេះ។ ហេតុនេះសូមលោកទទួលពីខ្ញុំផង។ ការពិតលោកជាអ្នកឮបំផុតដឹងបំផុត
فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّي وَضَعْتُهَا أُنْثَىٰ وَاللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ الذَّكَرُ كَالْأُنْثَىٰ ۖ وَإِنِّي سَمَّيْتُهَا مَرْيَمَ وَإِنِّي أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ الشَّيْطَانِ الرَّجِيمِ
នៅពេលដែលនាងប្រសូតបានបុតី។ នាងថាឱម្ចាស់ខ្ញុំការពិតខ្ញុំបានប្រសូតមកនេះគឺកូនស្រី។ ហើយអល់ឡោះដឹងពន់ពេកពីអ្វីដែលនាងបានប្រសូត។ ហើយបុរសពុំមែនដូចស្ត្រីទេ។ ហើយខ្ញុំពិតជាដាក់ឈ្មោះនាងថាម៉ារីយុំ។ ហើយខ្ញុំសូមលោកជួយការពារនាងនិងកូនចៅរបស់នាងពីស្ហៃតនដែលត្រូវគេបណ្តាសាផង

Choose other languages: