Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #35 Translated in Khmer

قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ចូរថាទៅ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ ចូរពួកអ្នកធ្វើតាមយើង អល់ឡោះពិតជាស្រលាញ់ពួកអ្នកវិញ ហើយលោកប្រោសប្រណីដល់ពួកអ្នកនូវកំហុសទាំងឡាយរបស់ពួកអ្នក ហើយអល់ឡោះជាអ្នកដែលសន្តោសប្រោសប្រណីជាអ្នកមេត្តាករុណាបំផុត
قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
ថាទៅ ចូរពួកអ្នកគោរពតាម អល់ឡោះនិងរ៉សូល។ ប្រសិនបើពួកអ្នកបែរខ្នង អល់ឡោះលោកពិតជាមិនស្រលាញ់ ពួកអជំនឿឡើយ
إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ជាការពិតណាស់អល់ឡោះលោកបានជ្រើសរើសអាដាមណូហ៍ ក្រុមញាតិអ៊ីព្រហ៊ីមនិងក្រុមញាតិអ៊ីមរ៉នប្រសើរលើលោកទាំងមូល
ذُرِّيَّةً بَعْضُهَا مِنْ بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ជាពូជពង្សមួយពួជខ្លះមកពីពូជដទៃ។ ហើយអល់ឡោះជាអ្នកដែលឮជាអ្នកដឹងបំផុត
إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
ចូរ (រំលឹក)នៅពេលដែលភរិយាអ៊ីមរ៉នថា ឱម្ចាស់របស់ខ្ញុំ! ការពិតខ្ញុំបានបន់ជូនលោកនូវកូនប្រុសម្នាក់ដែលនឹងដាក់ឱ្យបំរើលោកសុទ្ធសាធដែលមាននៅក្នុងផ្ទៃខ្ញុំនេះ។ ហេតុនេះសូមលោកទទួលពីខ្ញុំផង។ ការពិតលោកជាអ្នកឮបំផុតដឹងបំផុត

Choose other languages: