Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #34 Translated in Khmer

يَوْمَ تَجِدُ كُلُّ نَفْسٍ مَا عَمِلَتْ مِنْ خَيْرٍ مُحْضَرًا وَمَا عَمِلَتْ مِنْ سُوءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُ أَمَدًا بَعِيدًا ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
នាថ្ងៃដែលគ្រប់រូបនឹងប្រទះនូវអំពើល្អដែលខ្លូនបានសាង ត្រូវគេបង្ហាញជូនហើយអំពើ អាក្រក់ដែលខ្លូនបានប្រព្រឹត្ត ខ្លូននឹងនឹកចង់ឱ្យឃ្លាតពីគ្នាយ៉ាងឆ្ងាយរវាងខ្លូននិងរវាង អំពើនោះ។ ហើយអល់ឡោះតម្រូវឱ្យពួកអ្នកការពារខ្លូនឯង។ ហើយអល់ឡោះជាអ្នកដែលអាណិតអាសូរក្រៃលែងចំពោះពួកអ្នកគោរព
قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ចូរថាទៅ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ ចូរពួកអ្នកធ្វើតាមយើង អល់ឡោះពិតជាស្រលាញ់ពួកអ្នកវិញ ហើយលោកប្រោសប្រណីដល់ពួកអ្នកនូវកំហុសទាំងឡាយរបស់ពួកអ្នក ហើយអល់ឡោះជាអ្នកដែលសន្តោសប្រោសប្រណីជាអ្នកមេត្តាករុណាបំផុត
قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
ថាទៅ ចូរពួកអ្នកគោរពតាម អល់ឡោះនិងរ៉សូល។ ប្រសិនបើពួកអ្នកបែរខ្នង អល់ឡោះលោកពិតជាមិនស្រលាញ់ ពួកអជំនឿឡើយ
إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ជាការពិតណាស់អល់ឡោះលោកបានជ្រើសរើសអាដាមណូហ៍ ក្រុមញាតិអ៊ីព្រហ៊ីមនិងក្រុមញាតិអ៊ីមរ៉នប្រសើរលើលោកទាំងមូល
ذُرِّيَّةً بَعْضُهَا مِنْ بَعْضٍ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
ជាពូជពង្សមួយពួជខ្លះមកពីពូជដទៃ។ ហើយអល់ឡោះជាអ្នកដែលឮជាអ្នកដឹងបំផុត

Choose other languages: