Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #33 Translated in Khmer

قُلْ إِنْ تُخْفُوا مَا فِي صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ اللَّهُ ۗ وَيَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ថាទៅបើសិនពួកអ្នកលាក់អ្វីដែលមានក្នុងទ្រូងរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាក៏អល់ឡោះដឹងដែរ។ ហើយលោកដឹងទៀតនូវអ្វីដែលមាននៅឯមេឃនិងអ្វីដែលនៅឯដី។ ហើយអល់ឡោះជាអ្នកមានមហិទ្ធិប្ញទ្ធិលើអ្វីៗទាំងអស់
يَوْمَ تَجِدُ كُلُّ نَفْسٍ مَا عَمِلَتْ مِنْ خَيْرٍ مُحْضَرًا وَمَا عَمِلَتْ مِنْ سُوءٍ تَوَدُّ لَوْ أَنَّ بَيْنَهَا وَبَيْنَهُ أَمَدًا بَعِيدًا ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَاللَّهُ رَءُوفٌ بِالْعِبَادِ
នាថ្ងៃដែលគ្រប់រូបនឹងប្រទះនូវអំពើល្អដែលខ្លូនបានសាង ត្រូវគេបង្ហាញជូនហើយអំពើ អាក្រក់ដែលខ្លូនបានប្រព្រឹត្ត ខ្លូននឹងនឹកចង់ឱ្យឃ្លាតពីគ្នាយ៉ាងឆ្ងាយរវាងខ្លូននិងរវាង អំពើនោះ។ ហើយអល់ឡោះតម្រូវឱ្យពួកអ្នកការពារខ្លូនឯង។ ហើយអល់ឡោះជាអ្នកដែលអាណិតអាសូរក្រៃលែងចំពោះពួកអ្នកគោរព
قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
ចូរថាទៅ ប្រសិនបើពួកអ្នកស្រលាញ់អល់ឡោះ ចូរពួកអ្នកធ្វើតាមយើង អល់ឡោះពិតជាស្រលាញ់ពួកអ្នកវិញ ហើយលោកប្រោសប្រណីដល់ពួកអ្នកនូវកំហុសទាំងឡាយរបស់ពួកអ្នក ហើយអល់ឡោះជាអ្នកដែលសន្តោសប្រោសប្រណីជាអ្នកមេត្តាករុណាបំផុត
قُلْ أَطِيعُوا اللَّهَ وَالرَّسُولَ ۖ فَإِنْ تَوَلَّوْا فَإِنَّ اللَّهَ لَا يُحِبُّ الْكَافِرِينَ
ថាទៅ ចូរពួកអ្នកគោរពតាម អល់ឡោះនិងរ៉សូល។ ប្រសិនបើពួកអ្នកបែរខ្នង អល់ឡោះលោកពិតជាមិនស្រលាញ់ ពួកអជំនឿឡើយ
إِنَّ اللَّهَ اصْطَفَىٰ آدَمَ وَنُوحًا وَآلَ إِبْرَاهِيمَ وَآلَ عِمْرَانَ عَلَى الْعَالَمِينَ
ជាការពិតណាស់អល់ឡោះលោកបានជ្រើសរើសអាដាមណូហ៍ ក្រុមញាតិអ៊ីព្រហ៊ីមនិងក្រុមញាតិអ៊ីមរ៉នប្រសើរលើលោកទាំងមូល

Choose other languages: