Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #184 Translated in Khmer

وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ هُوَ خَيْرًا لَهُمْ ۖ بَلْ هُوَ شَرٌّ لَهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ហើយមនុស្សកំណាញ់ស្វិតនឹង ក្តីអនុគ្រោះ ដែលអល់ឡោះបានប្រទានដល់ពួកគេ កុំនឹកស?នាឱ្យសោះថា វាជាការ ល្អសម្រាប់ពួកគេ។ ផ្ទុយទៅវិញ វាអាក្រក់សំរាប់ពួកគេវិញទេ។ នាថ្ងៃវិនិច្ឆ័យ គេនឹង រុំព័ទ្ធករបស់ពួកគេ នូវអ្វីដែលពួកគេបានរិះកំណាញ់នោះ។ ហើយកេរមរតកមេឃ និង ដី គឺជារបស់អល់ឡោះ ។ ហើយអល់ឡោះដឹងបំផុតពីអ្វីដែលពួកអ្នកប្រព្រឹត្ត
لَقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنْبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីរបស់ពួកដែលបាននិយាយថា ការពិតអល់ឡោះជាអ្នកដែលក្រីក្រ ពួកយើងគឺជាអ្នកមាន។ យើងនឹងកត់ត្រា ទុកនូវអ្វីដែលពួកគេបាននិយាយ និងការកាប់សម្លាប់របស់ពួកគេចំពោះ បណ្តាណាពីដោយឥតត្រឹមត្រូវ។ ហើយយើងថា ចូរពួកអ្នកទទួលរសជាតិ ទណ្ឌកម្មនៃភ្លើងឆេះគគុក
ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
រឿងនេះ ដោយសារតែស្នាដៃរបស់ពួកគេ បានប្រព្រឹត្ត។ ហើយពិតប្រាកដណាស់ អល់ឡោះពុំមែនជាអ្នកដែលធ្វើបាប ចំពោះមនុស្សឡើយ
الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِنْ قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِنْ كُنْتُمْ صَادِقِينَ
ពួកដែលនិយាយថា ការពិតអល់ឡោះ លោក បានសន្យាចំពោះយើងថា កុំឱ្យពួកយើងជឿចំពោះរ៉សូលណាម្នាក់ លុះត្រា តែគេនាំមកដល់យើងនូវពិធីបូជាយញ្ញមួយដែលភ្លើងឆេះ។ ចូរថាទៅ ការពិត កាលពីសម័យមុនយើង រ៉សូលទាំងឡាយក៏បាននាំមកដល់ពួកអ្នកនូវភស្តុ តាងជាច្រើន និងរឿងដែលពួកអ្នកបាននិយាយនេះ។ ចុះហេតុុម្តេចពួកអ្នក ធ្វើឃាតពួកគេ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែននោះ?
فَإِنْ كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِنْ قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
ដូចនេះ ប្រសិនបើពួកគេបដិសេធចំពោះអ្នក គឺកាលពីសម័យមុនអ្នក ក៏មានគេបាន បដិសេធចំពោះបណ្តារ៉សូលផងដែរ ពួកគេបាននាំមកនូវភស្តុតាងជាច្រើន ហ្សាពួរ៍ និងគម្ពីរដ៏ជាក់ច្បាស់

Choose other languages: