Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #186 Translated in Khmer

ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِلْعَبِيدِ
រឿងនេះ ដោយសារតែស្នាដៃរបស់ពួកគេ បានប្រព្រឹត្ត។ ហើយពិតប្រាកដណាស់ អល់ឡោះពុំមែនជាអ្នកដែលធ្វើបាប ចំពោះមនុស្សឡើយ
الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِنْ قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِنْ كُنْتُمْ صَادِقِينَ
ពួកដែលនិយាយថា ការពិតអល់ឡោះ លោក បានសន្យាចំពោះយើងថា កុំឱ្យពួកយើងជឿចំពោះរ៉សូលណាម្នាក់ លុះត្រា តែគេនាំមកដល់យើងនូវពិធីបូជាយញ្ញមួយដែលភ្លើងឆេះ។ ចូរថាទៅ ការពិត កាលពីសម័យមុនយើង រ៉សូលទាំងឡាយក៏បាននាំមកដល់ពួកអ្នកនូវភស្តុ តាងជាច្រើន និងរឿងដែលពួកអ្នកបាននិយាយនេះ។ ចុះហេតុុម្តេចពួកអ្នក ធ្វើឃាតពួកគេ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតមែននោះ?
فَإِنْ كَذَّبُوكَ فَقَدْ كُذِّبَ رُسُلٌ مِنْ قَبْلِكَ جَاءُوا بِالْبَيِّنَاتِ وَالزُّبُرِ وَالْكِتَابِ الْمُنِيرِ
ដូចនេះ ប្រសិនបើពួកគេបដិសេធចំពោះអ្នក គឺកាលពីសម័យមុនអ្នក ក៏មានគេបាន បដិសេធចំពោះបណ្តារ៉សូលផងដែរ ពួកគេបាននាំមកនូវភស្តុតាងជាច្រើន ហ្សាពួរ៍ និងគម្ពីរដ៏ជាក់ច្បាស់
كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ وَإِنَّمَا تُوَفَّوْنَ أُجُورَكُمْ يَوْمَ الْقِيَامَةِ ۖ فَمَنْ زُحْزِحَ عَنِ النَّارِ وَأُدْخِلَ الْجَنَّةَ فَقَدْ فَازَ ۗ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
គ្រប់ជីវិតរមែងទទួលរសជាតិស្លាប់។ ហើយនៅថ្ងៃវិនិច្ឆ័យ គេនឹងបំពេញជូននូវរង្វាន់របស់ពួកអ្នក ជនណាហើយ ដែលត្រូវបានគេបញ្ចៀសពីនរក ហើយត្រូវគេបញ្ចូលទៅក្នុងឋានសួគ៌នោះ ជននោះប្រាកដជាទទួលបានជោគជ័យ។ ហើយជីវិតលោកិយ គ្មានអ្វីក្រៅពី ភាពត្រេកត្រអាលនៃការបោកបញ្ឆោតឡើយ
لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنْفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِنْ تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
ពួកអ្នកនឹងត្រូវគេសាក ល្បងនៅក្នុងទ្រព្យសម្បត្តិរបស់ពួកអ្នក និងខ្លួនប្រាណរបស់ពួកអ្នក ហើយ ពួកអ្នកឮច្បាស់ពីការធ្វើទុក្ខបុកម្នេញជាច្រើន អំពីពួកដែលគេបានប្រទាន គម្ពីរកាលពីសម័យមុនពួកអ្នក និងអំពីពួកដែលបានធ្វើស៊ីរិក។ ប្រសិនបើពួក អ្នកអត់ធ្មត់ និងគោរពកោតខ្លាច។ រឿងនេះ ពិតជាកិច្ចការមួយដ៏សំខាន់

Choose other languages: