Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #151 Translated in Khmer

وَمَا كَانَ قَوْلَهُمْ إِلَّا أَنْ قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
សំដីរបស់ពួកគេគ្មានអ្វីក្រៅពី ពួកគេថា ឱម្ចាស់យើង! សូមលោកប្រោសប្រណីដល់យើង នូវទោសកំហុស ពួកយើង និងការជ្រុលជ្រួសរបស់ពួកយើងក្នុងការងាររបស់ពួកយើងផង ហើយ សូមលោកពង្រឹងបាតជើងរបស់ពួកយើង និងជួយពួកយើងលើមនុស្សអជំនឿ ផង
فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
បន្ទាប់មកអល់ឡោះក៏បានប្រទានទៅពួកគេនូវកម្រៃលោកបច្ចុប្បន្ន និងកម្រៃដ៏ល្អនាលោកខាងមុខ ។ អល់ឡោះស្រឡាញ់ពួកសាងកុសល
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنْقَلِبُوا خَاسِرِينَ
ឱពួកដែលបានជឿ! ប្រសិនបើពួកអ្នកគោរពតាមពួកដែលអជំនឿ ពួកគេនឹងរុញច្រានពួកអ្នកឱ្យវិលត្រឡប់ទៅក្រោយវិញ។ ពេលនោះ ពួកអ្នកនឹងត្រឡប់ទៅវិញដោយខាតបង់មិនខាន
بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
ផ្ទុយទៅវិញ! អល់ឡោះជាអ្នកគាំពារពួកអ្នក និងជាអ្នកដែលជួយដ៏ល្អបំផុត
سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ
យើងនឹងដាក់ក្តីរន្ធត់ទៅក្នុងចិត្តពួកដែលមិនបានជឿ ដោយសារតែអ្វី ដែលពួកគេបានស៊ីរិកនឹងអល់ឡោះ ដែលលោកពុំដែលបញ្ចុះនូវ សំអាងណាមួយឡើយ។ ទីអាស្រ័យពួកគេនោះ គឺជានរក ហើយវា ជាកន្លែងនៅដ៏អាក្រក់បំផុតសម្រាប់ពួកបំពាន

Choose other languages: