Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #152 Translated in Khmer

فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
បន្ទាប់មកអល់ឡោះក៏បានប្រទានទៅពួកគេនូវកម្រៃលោកបច្ចុប្បន្ន និងកម្រៃដ៏ល្អនាលោកខាងមុខ ។ អល់ឡោះស្រឡាញ់ពួកសាងកុសល
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنْقَلِبُوا خَاسِرِينَ
ឱពួកដែលបានជឿ! ប្រសិនបើពួកអ្នកគោរពតាមពួកដែលអជំនឿ ពួកគេនឹងរុញច្រានពួកអ្នកឱ្យវិលត្រឡប់ទៅក្រោយវិញ។ ពេលនោះ ពួកអ្នកនឹងត្រឡប់ទៅវិញដោយខាតបង់មិនខាន
بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
ផ្ទុយទៅវិញ! អល់ឡោះជាអ្នកគាំពារពួកអ្នក និងជាអ្នកដែលជួយដ៏ល្អបំផុត
سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ
យើងនឹងដាក់ក្តីរន្ធត់ទៅក្នុងចិត្តពួកដែលមិនបានជឿ ដោយសារតែអ្វី ដែលពួកគេបានស៊ីរិកនឹងអល់ឡោះ ដែលលោកពុំដែលបញ្ចុះនូវ សំអាងណាមួយឡើយ។ ទីអាស្រ័យពួកគេនោះ គឺជានរក ហើយវា ជាកន្លែងនៅដ៏អាក្រក់បំផុតសម្រាប់ពួកបំពាន
وَلَقَدْ صَدَقَكُمُ اللَّهُ وَعْدَهُ إِذْ تَحُسُّونَهُمْ بِإِذْنِهِ ۖ حَتَّىٰ إِذَا فَشِلْتُمْ وَتَنَازَعْتُمْ فِي الْأَمْرِ وَعَصَيْتُمْ مِنْ بَعْدِ مَا أَرَاكُمْ مَا تُحِبُّونَ ۚ مِنْكُمْ مَنْ يُرِيدُ الدُّنْيَا وَمِنْكُمْ مَنْ يُرِيدُ الْآخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنْكُمْ ۗ وَاللَّهُ ذُو فَضْلٍ عَلَى الْمُؤْمِنِينَ
ជាការពិត ណាស់ អល់ឡោះបានធ្វើឱ្យសន្យារបស់លោកកើតមានពិតចំពោះ ពួកអ្នក ខណៈដែលពួកអ្នកបានសំលាប់ពួកគេ ដោយការអនុញ្ញាត ពីលោក រហូតដល់ពេលពួកអ្នកទន់ខ្សោយ និងពួកអ្នកបានខ្វែង យោបល់គ្នានៅក្នុងការងារនេះ ហើយពួកអ្នករឹងរូស បន្ទាប់ពីត្រូវ បានបង្ហាញឱ្យពួកអ្នកមើលឃើញ នូវអ្វីដែលពួកអ្នកពេញចិត្ត។ ក្នុង ចំណោមពួកអ្នក មានអ្នកប្រាថ្នាលោកបច្ចុប្បន្ន ហើយក្នុងចំណោម ពួកអ្នក មានអ្នកប្រាថ្នាលោកខាងមុខ។ ក្រោយមក លោកបានបង្វែរ ពួកអ្នកចេញពីពួកគេ ដើម្បីលោកនឹងសាកល្បងពួកអ្នក។ ជាការពិត ណាស់លោកអត់ឱនឱ្យពួកអ្នក។ ហើយលោកជាអ្នកដែលមានគុណ លើពួកជំនឿ

Choose other languages: