Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #150 Translated in Khmer

وَكَأَيِّنْ مِنْ نَبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ
ហើយមាន ភាគច្រើនណាពី ដែលមានពួកជឿជាក់នឹងគាត់ជាច្រើនបានរួមប្រយុទ្ធជាមួយ នឹងគាត់ ហើយពួកគេឥតមានបាក់ស្មារតី ដោយសារតែអ្វីដែលប៉ះទង្គិចពួកគេ ក្នុងផ្លូវអល់ឡោះនោះឡើយ ហើយពួកគេមិនទន់ខ្សោយ និងមិនចុះញ៉មផងដែរ។ ហើយអល់ឡោះស្រឡាញ់ពួកដែលអត់ធ?ត់
وَمَا كَانَ قَوْلَهُمْ إِلَّا أَنْ قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانْصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
សំដីរបស់ពួកគេគ្មានអ្វីក្រៅពី ពួកគេថា ឱម្ចាស់យើង! សូមលោកប្រោសប្រណីដល់យើង នូវទោសកំហុស ពួកយើង និងការជ្រុលជ្រួសរបស់ពួកយើងក្នុងការងាររបស់ពួកយើងផង ហើយ សូមលោកពង្រឹងបាតជើងរបស់ពួកយើង និងជួយពួកយើងលើមនុស្សអជំនឿ ផង
فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
បន្ទាប់មកអល់ឡោះក៏បានប្រទានទៅពួកគេនូវកម្រៃលោកបច្ចុប្បន្ន និងកម្រៃដ៏ល្អនាលោកខាងមុខ ។ អល់ឡោះស្រឡាញ់ពួកសាងកុសល
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تُطِيعُوا الَّذِينَ كَفَرُوا يَرُدُّوكُمْ عَلَىٰ أَعْقَابِكُمْ فَتَنْقَلِبُوا خَاسِرِينَ
ឱពួកដែលបានជឿ! ប្រសិនបើពួកអ្នកគោរពតាមពួកដែលអជំនឿ ពួកគេនឹងរុញច្រានពួកអ្នកឱ្យវិលត្រឡប់ទៅក្រោយវិញ។ ពេលនោះ ពួកអ្នកនឹងត្រឡប់ទៅវិញដោយខាតបង់មិនខាន
بَلِ اللَّهُ مَوْلَاكُمْ ۖ وَهُوَ خَيْرُ النَّاصِرِينَ
ផ្ទុយទៅវិញ! អល់ឡោះជាអ្នកគាំពារពួកអ្នក និងជាអ្នកដែលជួយដ៏ល្អបំផុត

Choose other languages: