Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #119 Translated in Khmer

وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَنْ يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ហើយ អំពើកុសលអ្វីក៏ដោយដែលពួកគេសាង គេនឹងមិនបំបាត់អំពើនោះពីពួកគេ ទេ។ ហើយអល់ឡោះជាអ្នកដឹងបំផុតពីពួកដែលគោរពកោតខ្លាច
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ការពិតពួកដែលពុំបានជឿ ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ នឹងមិនអាច ការពារពួកគេពីអល់ឡោះបានសោះឡើយ។ ពួកទាំងនោះហើយ ជាពួកនរក។ ពួកគេកឺជាពួកដែលនៅអមតៈក្នុងនរក
مَثَلُ مَا يُنْفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنْفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنْفُسَهُمْ يَظْلِمُونَ
ប្រៀបធៀបអ្វីដែលពួកគេបាន បរិច្ចាគនៅក្នុងជីវិតលោកិយនេះ ប្រៀបដូចជាខ្យល់ដែលមានអាកាសធាតុ ដ៏ត្រជាក់បំផុត ហើយបានប៉ះចំការមនុស្សដែលបានសាងបាបកម្មចំពោះខ្លួន ឯង ហើយខ្យល់ក៏បានបំផ្លាញចំការនោះអស់។ អល់ឡោះមិនបានធ្វើបាបពួក គេទេ ក៏ប៉ុន្តែពួកគេទេដែលធ្វើបាបខ្លួនឯង
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِنْ دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِنْ كُنْتُمْ تَعْقِلُونَ
ឱ ពួកដែលបានជឿ! ចូរពួក អ្នកកុំយកអ្នកខ្លះក្រៅពីពួកអ្នក ធ្វើជាជនផ្ទៃក្នុង។ ពួកគេមិនផ្អាកសកម្មភាព បំផ្លាញពួកអ្នកទេ។ ពួកគេបានចូលចិត្តអ្វីដែលពួកអ្នកលំបាក។ ពិតមែនតែ កំហឹងត្រូវបានសំដែងចេញពីបបូរមាត់របស់ពួកគេ ក៏ប៉ុន្តែអ្វីដែលទ្រូងពួកគេ លាក់ទុកនោះ គឺធំជាង។ ការពិតយើងបានបកស្រាយអាយ៉ាត់ៗជូនពួកអ្នក ប្រសិនបើពួកអ្នកពិចារណា
هَا أَنْتُمْ أُولَاءِ تُحِبُّونَهُمْ وَلَا يُحِبُّونَكُمْ وَتُؤْمِنُونَ بِالْكِتَابِ كُلِّهِ وَإِذَا لَقُوكُمْ قَالُوا آمَنَّا وَإِذَا خَلَوْا عَضُّوا عَلَيْكُمُ الْأَنَامِلَ مِنَ الْغَيْظِ ۚ قُلْ مُوتُوا بِغَيْظِكُمْ ۗ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ពួកនេះហើយ ដែលពួកអ្នកស្រឡាញ់ពួក គេ ខណៈដែលពួកគេមិនបានស្រឡាញ់ពួកអ្នកទេ ហើយពួកអ្នកជឿនឹងគម្ពីរ ទាំងអស់។ កាលណាពួកគេបានជួបពួកអ្នក ពួកគេថា ពួកយើងជឿហើយ។ កាលណាពួកគេឃ្លាតទៅ ពួកគេបានខាំចុងម្រាមដៃ ដោយសារការខឹងខ្លាំង លើពួកអ្នក។ ចូរថាទៅ សូមឱ្យពួកអ្នកស្លាប់ទៅ ដោយសារកំហឹងពួកអ្នក។ ការពិតអល់ឡោះ ជាអ្នកដឹងបំផុត ពីអ្វីដែលមានក្នុងទ្រូង

Choose other languages: