Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #118 Translated in Khmer

يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُسَارِعُونَ فِي الْخَيْرَاتِ وَأُولَٰئِكَ مِنَ الصَّالِحِينَ
ពួកគេជឿនឹង អល់ឡោះឱ្យ ជឿនឹងថ្ងៃចុងក្រោយ ហើយពួកគេប្រដៅគ្នាពីអំពើសមរម្យ និងហាមប្រាមគ្នាពីអំពើមិនគប្បី ហើយពួកគេក៏បានប្រជែងគ្នាក្នុងអំពើ កុសល។ ឱ្យពួកទាំងនេះហើយ ក្នុងចំណោមពួកកុសលជន
وَمَا يَفْعَلُوا مِنْ خَيْرٍ فَلَنْ يُكْفَرُوهُ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ហើយ អំពើកុសលអ្វីក៏ដោយដែលពួកគេសាង គេនឹងមិនបំបាត់អំពើនោះពីពួកគេ ទេ។ ហើយអល់ឡោះជាអ្នកដឹងបំផុតពីពួកដែលគោរពកោតខ្លាច
إِنَّ الَّذِينَ كَفَرُوا لَنْ تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُمْ مِنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۚ هُمْ فِيهَا خَالِدُونَ
ការពិតពួកដែលពុំបានជឿ ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកគេ នឹងមិនអាច ការពារពួកគេពីអល់ឡោះបានសោះឡើយ។ ពួកទាំងនោះហើយ ជាពួកនរក។ ពួកគេកឺជាពួកដែលនៅអមតៈក្នុងនរក
مَثَلُ مَا يُنْفِقُونَ فِي هَٰذِهِ الْحَيَاةِ الدُّنْيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتْ حَرْثَ قَوْمٍ ظَلَمُوا أَنْفُسَهُمْ فَأَهْلَكَتْهُ ۚ وَمَا ظَلَمَهُمُ اللَّهُ وَلَٰكِنْ أَنْفُسَهُمْ يَظْلِمُونَ
ប្រៀបធៀបអ្វីដែលពួកគេបាន បរិច្ចាគនៅក្នុងជីវិតលោកិយនេះ ប្រៀបដូចជាខ្យល់ដែលមានអាកាសធាតុ ដ៏ត្រជាក់បំផុត ហើយបានប៉ះចំការមនុស្សដែលបានសាងបាបកម្មចំពោះខ្លួន ឯង ហើយខ្យល់ក៏បានបំផ្លាញចំការនោះអស់។ អល់ឡោះមិនបានធ្វើបាបពួក គេទេ ក៏ប៉ុន្តែពួកគេទេដែលធ្វើបាបខ្លួនឯង
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا بِطَانَةً مِنْ دُونِكُمْ لَا يَأْلُونَكُمْ خَبَالًا وَدُّوا مَا عَنِتُّمْ قَدْ بَدَتِ الْبَغْضَاءُ مِنْ أَفْوَاهِهِمْ وَمَا تُخْفِي صُدُورُهُمْ أَكْبَرُ ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ ۖ إِنْ كُنْتُمْ تَعْقِلُونَ
ឱ ពួកដែលបានជឿ! ចូរពួក អ្នកកុំយកអ្នកខ្លះក្រៅពីពួកអ្នក ធ្វើជាជនផ្ទៃក្នុង។ ពួកគេមិនផ្អាកសកម្មភាព បំផ្លាញពួកអ្នកទេ។ ពួកគេបានចូលចិត្តអ្វីដែលពួកអ្នកលំបាក។ ពិតមែនតែ កំហឹងត្រូវបានសំដែងចេញពីបបូរមាត់របស់ពួកគេ ក៏ប៉ុន្តែអ្វីដែលទ្រូងពួកគេ លាក់ទុកនោះ គឺធំជាង។ ការពិតយើងបានបកស្រាយអាយ៉ាត់ៗជូនពួកអ្នក ប្រសិនបើពួកអ្នកពិចារណា

Choose other languages: