Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #111 Translated in Khmer

وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
រីឯពួកដែលមានមុខ សស្រស់ គឺនៅក្នុងមេត្តាធម៌របស់អល់ឡោះ ពួកគេជាពួកដែលអមតៈនៅក្នុងនោះ
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِلْعَالَمِينَ
នោះហើយ ជាអាយ៉ាត់ទាំងឡាយរបស់អល់ឡោះ ដែលយើងអានទៅលើពួកអ្នក ដោយសច្ចៈ។ ហើយអល់ឡោះ លោកក៏មិនប្រាថ្នាធ្វើបាបចំពោះសត្វលោកទេ
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយជាកម្មសិទ្ធិរបស់អល់ឡោះ គឺអ្វីដែលឯមេឃ និងអ្វីដែលមានឯដី។ ហើយការងារទាំងឡាយ ត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ
كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَهُمْ ۚ مِنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ
ពួក អ្នកជាសហគមន៍មួយដ៏ល្អ គេបានប្រសូតមកសំរាប់មនុស្ស ពួកអ្នកប្រដៅ គ្នាពីអំពើសមរម្យ និងហាមឃាត់គ្នាពីអំពើមិនគប្បី ហើយពួកអ្នកជឿនឹង អល់ឡោះទៀត។ ហើយប្រសិនបើក្រុមអះលីគីតាបបានជឿ ពិតជាការ ល្អមួយសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកជំនឿ ហើយភាគ ច្រើននៃពួកគេ ជាពួកដែលខិលខូច
لَنْ يَضُرُّوكُمْ إِلَّا أَذًى ۖ وَإِنْ يُقَاتِلُوكُمْ يُوَلُّوكُمُ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ពួកគេមិនអាចផ្តល់ឧបសគ្គ ដល់ពួកអ្នកទេ មានតែការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេ ប្រយុទ្ធនឹងពួកអ្នក ពួកគេនឹងបែរខ្នងពីពួកអ្នក បន្ទាប់មកពួកគេ គ្មានគេ ជួយឡើយ

Choose other languages: