Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #113 Translated in Khmer

وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយជាកម្មសិទ្ធិរបស់អល់ឡោះ គឺអ្វីដែលឯមេឃ និងអ្វីដែលមានឯដី។ ហើយការងារទាំងឡាយ ត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ
كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَهُمْ ۚ مِنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ
ពួក អ្នកជាសហគមន៍មួយដ៏ល្អ គេបានប្រសូតមកសំរាប់មនុស្ស ពួកអ្នកប្រដៅ គ្នាពីអំពើសមរម្យ និងហាមឃាត់គ្នាពីអំពើមិនគប្បី ហើយពួកអ្នកជឿនឹង អល់ឡោះទៀត។ ហើយប្រសិនបើក្រុមអះលីគីតាបបានជឿ ពិតជាការ ល្អមួយសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ មានអ្នកជំនឿ ហើយភាគ ច្រើននៃពួកគេ ជាពួកដែលខិលខូច
لَنْ يَضُرُّوكُمْ إِلَّا أَذًى ۖ وَإِنْ يُقَاتِلُوكُمْ يُوَلُّوكُمُ الْأَدْبَارَ ثُمَّ لَا يُنْصَرُونَ
ពួកគេមិនអាចផ្តល់ឧបសគ្គ ដល់ពួកអ្នកទេ មានតែការបញ្ឈឺចិត្តប៉ុណ្ណោះ។ ហើយប្រសិនបើពួកគេ ប្រយុទ្ធនឹងពួកអ្នក ពួកគេនឹងបែរខ្នងពីពួកអ្នក បន្ទាប់មកពួកគេ គ្មានគេ ជួយឡើយ
ضُرِبَتْ عَلَيْهِمُ الذِّلَّةُ أَيْنَ مَا ثُقِفُوا إِلَّا بِحَبْلٍ مِنَ اللَّهِ وَحَبْلٍ مِنَ النَّاسِ وَبَاءُوا بِغَضَبٍ مِنَ اللَّهِ وَضُرِبَتْ عَلَيْهِمُ الْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ الْأَنْبِيَاءَ بِغَيْرِ حَقٍّ ۚ ذَٰلِكَ بِمَا عَصَوْا وَكَانُوا يَعْتَدُونَ
ពួកគេត្រូវបានវាយប្រហារដោយការអាប់អោននៅទី ណាដែលពួកគេនៅ លើកលែងតែដោយមានសន្ធិសញ្ញាពីអល់ឡោះ និងសន្ធិសញ្ញាពីមនុស្ស។ ហើយពួកគេបានវិលត្រឡប់ដោយនាំកំហឹងមក ពីអល់ឡោះ ហើយពួកគេត្រូវបានវាយប្រហារដោយភាពក្រីក្រ។ ទាំង នេះ គឺបណ្តាលមកពីពួកគេធ្លាប់តែមិនព្រមជឿនឹងអាយ៉ាត់ៗអល់ឡោះ ពួកគេធ្វើឃាតណាពីៗ ដោយឥតត្រឹមត្រូវសោះ។ ទាំងនេះ ដោយសារ តែអ្វីដែលពួកគេរឹងរូស និងពួកគេធ្លាប់តែបំពាន ឱ្យ
لَيْسُوا سَوَاءً ۗ مِنْ أَهْلِ الْكِتَابِ أُمَّةٌ قَائِمَةٌ يَتْلُونَ آيَاتِ اللَّهِ آنَاءَ اللَّيْلِ وَهُمْ يَسْجُدُونَ
ពួកគេពុំមែនដូច គ្នាទេ។ ក្រុមអះលីគីតាបខ្លះ ជាមនុស្សដែលឈរត្រង់ ពួកគេសូត្រ អាយ៉ាត់ៗអល់ឡោះ ពេលយប់ដោយពួកគេស៊ូជូទ

Choose other languages: