Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #109 Translated in Khmer

وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِنْ بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
ហើយចូរពួកអ្នកកុំមានដូចពួកដែលបានបាក់បែក និងទាស់ទែងគ្នា បន្ទាប់ពីភស្តុតាងទាំងឡាយបានទៅដល់ពួកគេហើយ។ ពួកទាំង នោះហើយ ទោសទណ្ឌមួយដ៏ធ្ងន់ធ្ងរបំផុតសំរាប់ពួកគេ
يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُمْ بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
នៅថ្ងៃដែលមុខ សស្រស់ និងមុខខ្មៅនិល។ រីឯពួកដែលមុខពួកគេខ្មៅនិល តើហេតុអ្វីពួកអ្នកបាន បោះបង់ជំនឿបន្ទាប់ពីការជឿរបស់ពួកអ្នក? ហេតុនេះ ចូរពួកអ្នកភ្លក្សនូវរសជាតិ ទណ្ខកម? ដោយសារតែពួកអ្នកធ្លាប់បោះបង់ជំនឿ
وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
រីឯពួកដែលមានមុខ សស្រស់ គឺនៅក្នុងមេត្តាធម៌របស់អល់ឡោះ ពួកគេជាពួកដែលអមតៈនៅក្នុងនោះ
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِلْعَالَمِينَ
នោះហើយ ជាអាយ៉ាត់ទាំងឡាយរបស់អល់ឡោះ ដែលយើងអានទៅលើពួកអ្នក ដោយសច្ចៈ។ ហើយអល់ឡោះ លោកក៏មិនប្រាថ្នាធ្វើបាបចំពោះសត្វលោកទេ
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ហើយជាកម្មសិទ្ធិរបស់អល់ឡោះ គឺអ្វីដែលឯមេឃ និងអ្វីដែលមានឯដី។ ហើយការងារទាំងឡាយ ត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ

Choose other languages: