Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #108 Translated in Khmer

وَلْتَكُنْ مِنْكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
ហើយត្រូវតែ មានសហគមន៍មួយក្នុងចំណោមពួកអ្នក ដែលនឹងអំពាវនាវទៅអំពើកុសល ពួកគេ នឹងបង្គាប់ឱ្យធ្វើអំពើសមរម្យ ហើយនឹងហាមប្រាមពីអំពើមិនគប្បី។ ពួកទាំងនោះ ហើយ ជាពួកដែលជោគជ័យ
وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِنْ بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
ហើយចូរពួកអ្នកកុំមានដូចពួកដែលបានបាក់បែក និងទាស់ទែងគ្នា បន្ទាប់ពីភស្តុតាងទាំងឡាយបានទៅដល់ពួកគេហើយ។ ពួកទាំង នោះហើយ ទោសទណ្ឌមួយដ៏ធ្ងន់ធ្ងរបំផុតសំរាប់ពួកគេ
يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُمْ بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنْتُمْ تَكْفُرُونَ
នៅថ្ងៃដែលមុខ សស្រស់ និងមុខខ្មៅនិល។ រីឯពួកដែលមុខពួកគេខ្មៅនិល តើហេតុអ្វីពួកអ្នកបាន បោះបង់ជំនឿបន្ទាប់ពីការជឿរបស់ពួកអ្នក? ហេតុនេះ ចូរពួកអ្នកភ្លក្សនូវរសជាតិ ទណ្ខកម? ដោយសារតែពួកអ្នកធ្លាប់បោះបង់ជំនឿ
وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
រីឯពួកដែលមានមុខ សស្រស់ គឺនៅក្នុងមេត្តាធម៌របស់អល់ឡោះ ពួកគេជាពួកដែលអមតៈនៅក្នុងនោះ
تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِلْعَالَمِينَ
នោះហើយ ជាអាយ៉ាត់ទាំងឡាយរបស់អល់ឡោះ ដែលយើងអានទៅលើពួកអ្នក ដោយសច្ចៈ។ ហើយអល់ឡោះ លោកក៏មិនប្រាថ្នាធ្វើបាបចំពោះសត្វលោកទេ

Choose other languages: